"ល្អតែលោកឯងទៅ" វីតាមមីន វីតាបេស្អីនិយាយគ្មាមអានាម័យមែន ។
"សាកទៅនឹងដឹង" នាយមិនឈប់នៅវាយចិញ្ចឺមច្រឡឺមដាក់ទាំងក្រោកអង្គុយទាញខោរសាច់ក្រណាត់ចុះតែ÷
"កុំមកច្រឡឺមបានទេ? ខ្ញុំឃ្លានមែនណា៎" បើកុំតែនាយគ្មានកម្លាំងក្រោកទៅរកអ្វីញុាំទេកុំអីក៏មិនខ្ចីជ្រលក់មាត់ជាមួយដែរប្រាប់ទៅ។
"OK OK ប្រហែលកូនពួកយើងឃ្លានហើយអញ្ចេះចុះចាំបងនៅទីនេះហើយបងទៅធ្វើឲ្យញុាំណា៎ ជុប៎" និយាយទាំងអោនថើបផ្ទៃពោះរាបស្មើរបស់រាងតូចទាំងដែលម្ចាស់កាយសឹងគាំងមិនយល់ពីកាយវិការបស់គេនោះទេរឹតតែមិនយល់នូវប្រយោគរបស់គេមុននេះ ។
កូនស្អីគេពិតជាកើតឆ្គួតមែនហើយ ឬនាយឃ្លានដ៏ថ្នាក់ស្ដាប់ច្រឡំខ្លួនឯង?
តែបើមែនក៏មិមអាចដែល នាយជាប្រុសទៅមានកូនស្អីកើត? គិតហើយក៏កករវីក្បាលហួសចិត្ត សង្ងំគេងចាំមើលគេយកអាហារមកឲ្យ។
ឆាវ.ឆាវ
សំឡេងកូឆាទៅមកៗយ៉ាងទំនងរបស់រាងក្រាស់ដែលស្វាត់ស្វែងធ្វើអាហារទាំងញញឹមខណៈនាយក៏ជ្រើសធ្វើអាហារណាដែលជំនួយដល់កូនក្នុងផ្ទៃរួមទាំងរាងតូច។
SKIP---
ចាយពេលជាង20នាទីអាហារ3-4មុខក៏រួចរាល់ដោយមានទឹកដោះគោមួយកែវផងដែរ ជុងគុកញញឹមពព្រាយមុននិងលើកវាយកទៅខាងលើរ
ឲ្យប្រពន្ធតូចនាយញុាំមិនដឹងថាឃ្លានយ៉ាងណាទេ។
ក្រាក!
"ថេយ៍..អាហារ របស់អូនរួចរាល់ហើយ"
ចូលមកដល់នាយក៏ស្រដីឡើងដាស់ឲ្យអ្នកម្ខាងដែលសង្ងំចាំសឹងគេងលក់ម្ដងទៀត
នោះត្រូវបើកភ្នែកឡើងវិញទាំងញញឹមក្បួចមាត់លេបទឹកមាត់ក្អឹកៗពេលដឹងដល់ក្លិននៃអាហារដ៏គួរឲ្យចង់បរិភោគមួយនេះ។
"ទំនងណាស់" ថេយ៉ុង ចាប់សមនិងស្លាបព្រាមកកាន់ទាំងសម្លឹងទៅអាហារដែលមានរូបរាងគួរឲ្យទាក់ទាញក្រពះអោយកូ តែម្ដង
មិនចាំយូរនាយក៏ចាប់ផ្ដើមញុាំយកៗទាំងមិនសរសើរមិមបានពីរសជាតិអាហារមួយពេលនេះ។
"ញុាំមួយៗ..នេះទឹក" រាងក្រាស់អង្គុយក្បែរទាំងបារម្ភពេលឃើញថារាងតូចញាត់យកៗដូចខ្លាចនាយដណ្ដើមទើបរាងក្រាស់ទាញទឹកហុចអោយអ្នកម្ខាង។
"អ្ហឹម..ឆ្ងាញ់ណាស់" ផឹកទឹកហើយថេយ៍ក៏បន្តញុាំទាំងមានក្ដីសុខរហូតដល់អាហារអស់ពីលើចានទាំងលិទមាត់លិទ.ក។
"អូនផឹកទឹកដោះគៅនេះទៅវានិងជួយឲ្យកូនពួកយើងមានសុខភាពល្អ"
ដោយឃើញថារាងតូចញុាំហើយមួយស្របក់ហើយ ជុងគុកក៏ហុចកែវទឹកដោះគោអោយផឹកទាំងមិនភ្លេចបៀមនូវស្នាមញញឹមអោយតែរឮកពីកូននាយរំភើបហួសថ្លែង។
"និយាយពីអីមុននឹង?" រាងតូច ងាកមកសួរទាំងសម្លឹងទៅកែវទឹកដោះគោមិនយល់សេចក្ដីថាគេនិយាយពីអ្វីមុននេះ ជួយឲ្យកូនពួកយើងស្អី? នាយមិនយល់ទេ÷
"គឺ...គឺពួកយើងមានកូនតូចៗក្នុងផ្ទៃអូនហើយណា៎ថេយ៍"
នាយគ្មានបំណងថាលាក់បាំងអ្វីនោះទេតែដោយសារតែរាងតូចគេងលង់លក់ទើបនាយមិនអាចប្រាប់បានតែមកដល់ពេលនេះ
នាយក៏គ្មានអ្វីត្រូវស្ទាក់ស្ទើរក្នុងការនិយាយដែលតែ...
នាយបែរជារដិកសំឡេងកាលបើគំនិតគិតដល់រាងតូចថាគេមិនបានស្រឡាញ់នាយនោះទេដែលរៀបការនេះគឺនាយជាអ្នកបង្ខំចុះបើថេយ៉ុងមិនពេញចិត្តកូនដែលជាកូនរបស់ពួកគេ
តើនិងគិតយ៉ាងមិច?
(សង្ឃឹថាអូនសប្បាយចិត្ត) សង្ឃឹមថាអូនសប្បាយចិត្តពេលដឹងដំណឹងនេះទៅចុះ ។
នាយញឹមៗទាំងមិនសូវសមត្បិតឃើញអ្នកម្ខាងក៏គាំងត្រឹង÷
"កូ-កូនឬ?" រាងតូចឧទានទាំងភ្ញាក់ផ្អើលសឹងមិនជឿនិងត្រចៀក តើនេះជាការពិតឬត្រឹមជាសុបិន្ដ?
វាមិចនិងអាចទៅរួចនោះ?
ម្រាមដៃស្រឡូនតូចលើកមកអង្អែលផ្ទៃរាបស្មើរទាំងគំនិតជាច្រើនកំពុងរត់មកប្រជ្រៀតគ្នា
ទាមទាចម្លើយ នាយមិនយល់ទេថាហេតុអ្វីក៏នាយអាចមានកូនបានទាំងដែលនាយជាមនុស្សប្រុស?
"ត្រូវហើយគឺកូនពួកយើង" នាយសង្ហាញញឹមមានសង្ឃឹមវិញពេលមើលដឹងថារាងតូចក៏សប្បាយក្នុងរឿងនេះត្បិតទឹកមុខភ្ញាក់ផ្អើលតែក៏បង្កប់ដោយភាពរីករាយដែល។
"អឺ...ខ្ញុំងងុយហើយ" ដោយមិនដឹងតប.តបែបណាខណៈក្នុងខ្លួន
នាយក៏ហាក់ហេលហល់មិនសូវតាមទាន់រឿងទាំងនេះនោះទេ តែមើលទៅគេចុះដូចសប្បាយចិត្តខ្លាំងណាស់។
(ខ្ញុំឃ្លានអីប្លែកឬដោយតែមានកូន) ជាង2សប្ដាហ៍ហើយនាយឃ្លានតែរបស់ប្លែកដំបូងក៏គិតថាអារម្មណ៍ប្រែប្រួលអីបែបនឹងតែពេលនេះដឹងហើយព្រោះតែនាយមានកូន។
"បាទអូនសម្រាកចុះណា៎...ជុប៎"
ថើបបង្កោតស្មាពីក្រោយរួចនាយក៏លើកថាស់អាហារក្រោមវិញ
ទាំងអារម្មណ៍ម៉ួហ្មងផ្ដើមមិនស្រួលពេលឃើញថារាងតូចម្ដងក៏ហាក់សប្បាយចិត្តប៉ុន្តែបន្តិចក្រោយមកក៏ក្រៀមក្រំវិញឬគេមិនពេញចិត្តដែលមានកូនជាមួយនាយ?
"ឯងគិតច្រើនពេកហើយ" ជុងគុក ស្រដីថាអោយខ្លួនឯងដែលគិតអីតែផ្ដាស់បែបនេះវាអាចជាអាការៈនៃការភ្ញាក់ផ្អើលក៏ថាបាន។
នាយសម្រួលអារម្មណ៍អោយមកធម្មតាវិញមុននិងឡើងទៅខាងលើវិញ រួចក៏គេងអោបរាងតូចរហូតដ៏លង់លក់ទៅ។
Morning___
មិនយូរថ្ងៃថ្មីក៏មកដល់ស្ដែងអោយឃើញ ស្ថានភាពរស់រវើករបស់ភូមិគ្រឹៈគីមដែលអ៊ូរអរមានអ្មកដង្លងមកកាត់ព្រឹកដើម្បីនិយាយរឿងចៅបន្តទៀតទាំងស្នាមញញឹមមិនរលុប។
តុអាហារ___
"ក្នុងខ្លួនយ៉ាងមិចហើយកូន?"លោកស្រីពោលសួរទាំងបារម្ភព្រោះជាកូនដំបូងវាអាចនិងមានការចាញ់ឬធ្វើទុក្ខច្រើន។
"កូនមិនអីទេ" នាយតូវតបទាំងមុខមិនសូវជារីកតែក៏ព្យាយាមញញឹមដើម្បីកុំឲ្យចាស់ទុំឆ្ងល់ច្រើន។
"អា៎..មែនហើយកូនជុង ពេទ្យប្រាប់ថាកូនមានវ័យប៉ុន្មានហើយ?"
"គឺ1សប្ដាហ៍ជាងទេម៉ាក់" នាយតបទៅម្ដាយរបស់ខ្លួន
"អ៊ីចឹងគួរតែមើលថែកូនថេយ៍អោយបានល្អឮទេ?"
"បាទម៉ាក់កុំបារម្ភអីកូនមិនធ្វើឲ្យចៅនិងកូនប្រសាម៉ាក់មានរឿងអីនោះទេ"
"ល្អហើយដែលចេះគិតគូរបែបនេះ"
"ម៉ាក់ប៉ាហេតុអ្វីក៏ខ្ញុំអាចមានមូនបាន?"
ស្ងាត់ជាងមួយស្របក់រាងតូចក៏សួរឡើងត្បិតទប់ចម្ងល់លែងជាប់ព្រោះនាយពិតជាមិនយល់ពិតមែន ហើយសំណួរទាំងនេះក៏ធ្វើឲ្យគ្រប់គ្នាងាកមកមើលរាងតូចទាំងញញឹម
មុននិងលោកស្រីគីមតបទៅកូនរបស់ខ្លួនដោយសម្ដីផ្អែមលោកស្រីដឹងថាថេយ៉ុងភ័យនិងតាមមិនទាន់ពីរឿងនេះតែមិនថ្វីទេលោកស្រីនិងបកស្រាយ។
"វាជារឿងចម្លែកសម្រាប់មនុស្សទូទៅដែលមនុស្សប្រុសអាចមានកូនបានបែបនេះ
តែកូនមានសំណាងដែលអាចមានកូន
ដូចមនុស្សស្រីបាន ព្រោះកូនជាប្រភេទមនុស្សកម្រដែលជាមនុស្សប្រុសតែសេរីរាង្គជាអូមេហ្គាដែលអាចពពោះមានកូន និងបង្កើតគេអោយមើលឃើញពិភពលោកបាន"
វាជាការពិតគ្រប់គ្នាអាច និងសើចចំអកគិតថាជាមនុស្សចម្លែកដែលជាប្រុសមានកូនបាន
តែវាជាសំណាងទៅវិញទេដែលវាអាចចូលមកបំពេញចន្លោះប្រហោងអោយគ្រួសារពួកគេពេញលេញមានកូនមានម៉ាក់និងមានប៉ា ដូច្នេះហើយពួកគេត្រូវចងចាំថា
មនុស្សប្រុសដែលអាចពពោះកូនដោយខ្លួនឯងបានដោយមិនចាំបាច់ផ្ញើរពោះនៅនរណាម្នាក់នោះគឺជាមនុស្សដែលសំណាងមានបំផុតលើលោកនេះ។
"....." រាងតូចមិនមាត់ដៃក៏លើកមកស្ទៀបអង្អែលលើពោះតិចៗបន្តិចទៀតនេះ
វាមិនយូរពោះនាយនិងធំហើយមានក្មេងម្នាក់ដែលមានចលនាក្នុងពោះនាយជាពុំខាន។
"កូនជុងសប្បាយចិត្តទេកូនដែលមានបេប៊ីបែបនេះ?"
លោកស្រីគីមងាកមកសួរកូនប្រសារ
ឯជុងគុកក៏ញញឹមតប។
"បាទគឺសប្បាយចិត្តខ្លាំងទៀតផងអ្នកម៉ាក់" មាត់និយាយឯដៃក៏លើកមកស្ទាបពោះរាងតូចថើៗដោយស្រម៉ៃពីរូបរាងដុំឈាមតូចដែលនិងក្លាយជាក្មេងឆាប់ៗនេះ
តែគំនិតដែលកំពុងគិតក៏ត្រូវកាត់ផ្ដាច់ត្បិតរាងតូចក៏ដកដៃនាយចេញហាក់មិនចង់អោយពាល់ខ្លួន
រួមដោយប្រយោគសែនចាក់ប្រហារបេះដូងរឹងមាំនាយសឹងតែអោយវាគាំងនៅមួយកន្លែងពេលដែល÷
"ខ្ញុំមិនចង់មានកូនទេ" ថេយ៉ុង
គ្រឹង!
To be continued....ッ
នោះ!!!!!!