រឿង កម្មស្នេហ៍ក្នុងភ្នក់ភ្លើង...

By Daisy_Novel

851 14 2

« បើថ្ងៃនាងមិនចោលខ្ញុំ ក៏ខ្ញុំមិនធ្លាក់ខ្លួនមកដល់ដំណាក់កាលនេះដែរ នាងដឹងទេថាយើងស្អប់ខ្លួនឯងពេលនេះណាស់ ហើយរឹតតែ... More

ភាគទី 02
ភាគទី 03
ភាគទី 04
ភាគទី 05

ភាគទី 01

509 4 0
By Daisy_Novel

       នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េចំកណ្តាលទីក្រុងមាន ឆាកតន្ត្រីដែលអស្ចារ្យ ដែលកំពុងច្រៀងនឹងសម្ដែងដោយ គីម មីនយូ នាងជាតារាល្បីប្រចាំប្រទេសកូរ៉េ មានអាយុ ២៤ ឆ្នាំរូបសម្បត្តិល្អឥតខ្ចោះ កម្ពស់ ១:៦២ cm មិនខ្ពស់ក៏មិនទាបសាកសមនឹងរូបរាងតូចច្រឡឹង បបូរមាត់ពណ៌ផ្កាឈូកពីធម្មជាតិ កែវភ្នែកថ្លាប្រៀបបានដូចកញ្ចក់ មុខតូចគួរអោយស្រលាញ់ សក់វែងប្រាស្មា ស្មាស្អាតឥតទាស់មានដងកាំបិតជាទីទាក់ទាញ ទំហំដើមទ្រូងមិនតូចគឺល្មមសាកសមនឹងរូបរាង ដៃស្រឡូន ជើងទាំងគូរតូចស្រឡូន រូបកាយរបស់នាងគឺល្អឥតខ្ចោះប្រុស ដែលឃើញនាងផ្ទាល់សុទ្ធតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង រួមទាំងម្ចាស់ផលិតកម្មដែលនាងរួមទ្រនំគឺ ចន ជុងហ្គុក បុរសដែលសង្ហារជាសុភាពបុរស អាយុ ២៨ ឆ្នាំ កម្ពស់ ១:៧៨ cm ជាសុភាពបុរស មុខញញឹមមានមន្តស្នេហ៍ ប្រៀបបានកូនទន្សាយ មានទាំងទ្រព្យសម្បត្តិមហាសាលដែលបន្សល់ពីគ្រួសាររបស់គេ ចំណេះដឹងខ្ពង់ខ្ពស់រៀនចប់ទាំងក្នុងស្រុកនឹងក្រៅប្រទេស គេមានចរិតខុសពី ប៉ារបស់គេប៉ាគេគឺម៉ាហ្វៀ ដែលស្លាប់បាត់បង់ជីវិតតាំងតែពីគេនៅតូច ខ្លួនគេផ្ដល់ក៏មានគូរដណ្តឹងតាំងតែពីតូចតែគេមិនដែលសូម្បីតែខ្វល់ ព្រោះចិត្តបេះដូងនឹងជីវិតរបស់គេប្រគល់អោយ មីនយូអស់បាត់ទៅហើយទាំងពីថ្ងៃជួបគ្នាដំបូង ពួកគេទើបតែស្ករគ្នាទើបតែបាន 363 ថ្ងៃតែជានិស្ស័យឬ អ្វីដែលហៅថាជា គូរព្រេងជួបភ្លាមស្រលាញ់ភ្លែត ជុងហ្គុកគឺស្រលាញ់នាងខ្លាំងណាស់ ចំណែកនាងក៏មានអារម្មណ៍ល្អល្អអោយទៅគេ វិញដូចគ្នា ព្រោះគេជាសុភាពបុរសនឹងមើលថែនាងបានយ៉ាងល្អ ដល់តម្លៃនឹងសារះសំខាន់អោយនាងជានិច្ច នាងជាលេខ១ របស់គេ នាងជាមនុស្សពិសេសសំខាន់ដែលគេអាចផ្ដល់ពេលវេលាអោយទៅនាង មិនថាគេរវល់យ៉ាងណាតែងតែឆ្លៀតពេលវេលាសម្រាប់នាង

        ពេលវេលានេះគេកំពុងឈរមើលនាងសម្តែងនឹងស្ដាប់តន្ត្រីរបស់នាងយ៉ាងមានក្ដីសុខ ព្រោះចម្រៀងដែលនាងច្រៀងគឺជាបទដែលពួកគេនិពន្ធរួមគ្នារៀបរាប់ពី អត្ថន័យស្នេហ៍នឹងគ្រាដែលពួកគេបានជួបគ្នាដំបូង ពេលវេលានេះពិតជាមានន័យសម្រាប់គេ

       ស្ដាប់តន្ត្រីគន់មើលសម្រស់ដ៏ស្រស់ស្អាតល្អឥតខ្ចោះរបស់នាង រួមទាំងសម្លេងដែលស្រទន់ពិរោះខ្លាំងជាទីបំផុត រួមទាំងអត្ថន័យចម្រៀងជាក្ដីសុខរបស់គេ

ចប់ concern នៅបន្ទប់រៀបចំខ្លួន

       « បងហ្វាន់តា ថ្ងៃនេះខ្ញុំធ្វើបានល្អអត់ ! » មីនយូ បោះសម្លីនឹងសំណួរ សួរទៅកាន់អ្នកចាត់ការនាងគឺ ហ្វាន់តា ដែលគាត់ជាភេទទី ៣
       « បងថាឯងធ្វើបានល្អស្រាប់ហើយ មនុស្សល្អរបស់បង » គាត់សែនស្រលាញ់នឹងពេញចិត្ត មីនយូណាស់ ព្រោះនាងជាឧបករណ៍រកលុយរបស់គាត់ នាងរកប្រាក់ចំណូលអោយគាត់មួយខែៗ រាប់មឺុនដុល្លារ ហេតុអ្វីនេះហើយគាត់ថ្នមថ្នាក់ផ្កាប់ចិត្តនាងណាស់ធ្វើអោយនាងគិតថាគាត់មានមនោសញ្ចេតនាល្អដាក់នាងពិតប្រាកដ
       « ចុះថ្ងៃនេះគេមកទីនេះអត់់ គេមកមើលការសម្ដែងរបស់ខ្ញុំអត់ » នាងនិយាយសម្ដៅទៅលើបុរសដែលតែងតែឈរមើលនាងអោយកម្លាំងចិត្តនាង មើលថែនាងគ្រប់កាល:ទេស: គឺចន ជុងហ្គុក នាងតូចនិយាយទាំងអៀនព្រោះរូបគេក៏មានអារម្មណ៍ល្អល្អអោយទៅជុងហ្គុក ព្រោះទង្វើល្អល្អដែលគេធ្វើមកដាក់នាង
       « បងមិនចាប់អារម្មណ៍ទេ បងមានការងាររវល់ត្រូវមើលកាលវិភាគការងាររបស់ឯង រៀបចំអោយឯង » គាត់និយាយទាំងភ្នែកកំពុងមមាញឹកចុចទូរស័ព្ទ រៀបចំកាលវិភាគការងារអោយ មីនយូ
       « ថ្ងៃនេះហត់ទេ » សម្ដីដែលស្រទន់និយាយចេញពីមាត់ទ្វារគឺ ជុងហ្គុក កំលោះរូបសង្ហានេះឯង ធ្វើអោយដែលអង្គុយនិយាយគ្នាក្រឡេកទៅមើលព្រមគ្នា
       « បងគិតរួចហើយថានឹងមក មកពិតមែន បងអស់ការងារហើយបងទៅសិនហើយ មានការរវល់ » និយាយហើយហ្វាន់តាក៏រៀបចំ កាបូបនឹងសម្ភារៈដើរចេញ
       « បងហ្វាន់តា បងចង់ទៅណា ចុះខ្ញុំបានអីជិះទៅផ្ទះ  » មីនយូ និយាយហើយប្រែទឹកមុខជាភ័យខ្លាច
       « ខ្ញុំនៅទីនេះហើយកុំបារម្ភអី តែអ្នកនាងមិនទាន់ឆ្លើយសំណួរខ្ញុំទេណា » ជុងហ្គុកនិយាយហើយដើរទៅជិតនាង ធ្វើអោយបេះដូងដើរលឿនខុសប្រក្រតី
      « សំណួរ សំណួរអ្វីទៅ ? » មីនយូនាងពិតជាមិនដឹងពិតមែន ដើរចូលមកហើយក៏សួរគេបែបនេះ នាងពិតជាមិនបានចាប់អារម្មណ៍ពិតមែន
      « ពុទ្ធោអើយ នេះអ្នកនាងមិនចាប់អារម្មណ៍ខ្ញុំសោះធ្វើបែបនេះខ្ញុំអន់ណាស់ដឹងទេ » ជុងហ្គុក ធ្វើមុខប៉ោងៗ បើកភ្នែកធំធំ ដកដង្ហើមធំ ធ្វើអោយមីនយូ គ្រឺតខ្នាញ់ណាស់
       « ត្រូវហើយ មុននេះលោកសួរខ្ញុំថា ហត់ទេត្រូវទេ មិនហត់ទេ » មីនយូនាងទើបនឹងឃើញសម្ដីដែលគេនិយាយពេលគេដើរចូលមកដល់
       « បែបនេះ ធូរទ្រូងតិច តោះពួកយើងប្រញាប់ចេញទៅ យើងទៅញាំបាយសិនល្អទេ ឃើញថាអ្នកនាងក៏មិនទាន់បានញាំអីការងាររវល់តាំងតែពីល្ងាច » គ្រប់សកម្មភាពរបស់មីនយូតែងស្ថិតក្រោមក្រសែភ្នែកជុងហ្គុកជានិច្ច
       « សុំទោសណា ថ្ងៃនេះរវល់ហើយមានណាត់ជាមួយប្អូនស្រីខ្ញុំសុំទោសពិតមែនណា » មីនយូរៀបចំកាបូបលុយរួចក៏ប្រញាប់ចេញទៅនឹងនិយាយពាក្យសុំទោសព្រោះនាងបដិសេធ
       « មិនអីទេ » ជុងហ្គុក ក្រឡេកមកក៏ញញឹមដាក់នាងដើម្បីបញ្ជាក់ថាគេមិនបានខឹងនឹងនាងឡើយ

      ពួកគេក៏និយាយគ្នាលេងក្នុងឡានយ៉ាងសប្បាយរីករាយ ជុងហ្គុក ក៏ជូន មីនយូ មកដល់ផ្ទះ

      « អរគុណលោកហើយ ជុងហ្គុក » មីនយូ ដោះខ្សែក្រវាត់ចេញនិយាយពាក្យអរគុណទៅគេបម្រុងនឹងបើកទ្វាចេញហើយ តែត្រូវជុងហ្គុកឃាត់
      « ឈប់សិន នេះផើងផ្ការបស់អ្នកនាង » ជុងហ្គុកតែងតែអោយផើងផ្កាតាំងពីថ្ងៃដែលពួកគេជួបគ្នា សរុបមកផើងនេះមានចំនួន ៣៦៣ ផើងទៅហើយ
      « អរគុណលោកខ្លាំងណាស់ » មីនយូក៏ទទួលផ្កាពីដៃជុងហ្គុក តែក៏ត្រូវ ជុងហ្គុក បន្លំចាប់ដៃរបស់នាង
      «  មិនអីទេ ព្រះនាងតូចរបស់ខ្ញុំ » ជុងហ្គុកនិយាយទៅកាន់មីនយូហើយញាក់ភ្នែកច្រលើមដាក់មីនយូ ទាំងដៃកំពុងបន្លំគេ
      « អាយ ... បានហើយខ្ញុំទៅសិនហើយនៅយូរមិនបានទេ មនុស្សឆ្លៀតឱកាស » និយាយរួចមីនយូរត់ចូលក្នុងផ្ទះទាំងស្នាមញញឹមជាប់ថ្ពាល់ ចំណែកជុងហ្គុកអស់សំណើចនឹងនាងណាស់ តាំងពីស្គាល់គ្នាមកពួកគេមិនដែលធ្វើអ្វីដែលលើសលួស សូម្បីតែស្នាមថើប

នៅក្នុងផ្ទះរបស់មីនយូ

       ត្រូវហើយមីនយូក៏មានប្អូនស្រីដែល គឺ គីម ជូអីុ អាយុ ២២ ដែលជានិសិ្សតរៀនឆ្នាំទី ៤ ដែលនឹងបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ នាងមានចរិតខុសបងស្រីនាង ជាមនុស្សអៀនច្រើន កាចឆ្នាស់ឆ្នើមខុសពីមីនយូដែលសុភាពរាបសាពូកែអត់ធ្មត់ នាងជាមនុស្សឆៅឃើញអ្វីនិយាយនឹងមិនដែលខ្លាចអំណាចអ្នកណាឡើយ

       មីនយូ នឹង ជូអីុ មានតែពីរនាក់បងប្អូននេះទេ ប៉ាម៉ាក់គេក៏ស្លាប់ចោលគេតាំងតែពីតូច សាច់ញាតិក៏គ្មាន ជីវិតពួកគេទាំងពីរពិតជាពិបាកវេទនាណាស់ ពីមុនរកតែផ្ទះនៅមិនបានត្រូវគេរើសអើង ត្រូវជនពាលវាយធ្វើបាបរាល់ថ្ងៃ ថ្ងៃខ្លះពួកគេ មិនមានបាយញាំទេតែមីនយូ ស្រលាញ់ប្អូនណាស់ហ៊ានលះបង់គ្រប់យ៉ាងនាងដើរលាងចានអោយហាងអាហារគេគ្រប់កន្លែងទើបអាចដូរបាយអោយប្អូន ត្រូវដេកតាមចិញ្ចឹមផ្លូវ រហូតបានជួបមនុស្សល្អប្រៀបដូច ម្ដាយទីពីរជាគ្រូរបស់នាង គឺ អីុនណា

        អីុនណា គាត់ជាគ្រូ សូនដីឥដ្ឋ ( ដូចជាថូផ្ការបស់មានតម្លៃ ចាន ...។ ល ។ ) ជាកិច្ចការដែល មីនយូ ចូលចិត្តជាទីបំផុត អីុនណា ជាគ្រូបង្រៀនអោយមីនយូ ចូលចិត្តសិល្បៈមួយនេះក្នុងការសូន ចំណែក ជូអីុ នាងមិនចូលចិត្តទេ ព្រោះដៃនាងមិនទន់ មិនចូលចិត្តផ្ចង់អារម្មណ៍ដូច មីនយូ ពួកគេនៅផ្ទះរបស់អ្នកគ្រូ អីុនណា ដែលអ្នកគ្រូ គាត់ក៏មិនមែនជាអ្នកមានអ្វីឡើយ ត្រូវដេកនៅក្នុងហាងតូចចង្អៀត ត្រូវរៀបចំរបស់ទុកមួយកម្លាត សម្រាប់ដេក ព្រឹកក៏រៀបរបស់អោយដូចដើម ដែលអ្នកគ្រូ អោយពួកគេមកនៅ ព្រមលំបាកជាមួយ ព្រោះពួកគេជាក្មេងល្អនឹង ឧស្សាហ៍ព្យាយាម គាត់ស្រលាញ់ពួកគេណាស់

       ពួកគេតស៊ូមកលំបាកតាំងតែពីតូចរហូតដល់ធំពេញវ័យ មីនយូរៀនត្រឹម ថ្នាក់ទី ១២ នាងក៏ត្រូវឈប់រកការងារធ្វើដោយអោយ ជូអីុ ប្អូនស្រីជាទីស្រលាញ់ជាអ្នកបន្តការសិក្សារតាមពិតមីនយូស្រលាញ់ការសិក្សានាងណាស់តែក៏ត្រូវកាត់ចិត្តព្រោះប្អូនស្រីជាទីស្រឡាញ់

       សំណាងល្អ ព្រោះ មីនយូមានសម្រស់ស្អាតតាំងតែពីតូចរួមទាំងសមត្ថភាពដ៏អស្ចារ្យ សម្លេងដែលស្រទន់ពិរោះ សមចរិយាមាយាទល្អគ្រប់យ៉ាងធ្វើអោយជួប ជុងហ្គុក ចៃដន្យ និស្ស័យធ្វើអោយ ជុងហ្គុក ជាអ្នកចូលមកកែប្រែ វាសនារបស់នាងមកដល់សព្វថ្ងៃ

        ទើបតែឆ្នាំនេះទេដែល មីនយូ នឹង ជូអីុ បានធូរស្រាលពីភាពក្រីក្រ មានផ្ទះនៅ មានលុយចាយគ្រប់គ្រាន់ គេក៏ចង់យកអ្នកគ្រូរបស់គេមកនៅជាមួយដែរ ប៉ុន្តែគាត់មិនព្រមមក គឺនៅជួយក្មេងដទៃទៀតដែលជួបការក្រីក្រ ពួកនាងក៏តែងតែឧបត្ថម្ភជានិច្ចសម្រាប់ក្មេងៗ

       « បងស្រីជាទីស្រលាញ់កើតអីហេតុអ្វី ញញឹមបិទមាត់មិនជិតបែបនេះឥទ្ធិពលស្នេហាមែនទេ » គ្រាន់តែមីនយូ ឈានជើងចូលផ្ទះក៏ត្រូវគ្រាប់របស់ប្អូនស្រីជើងល្អ ជូអីុ
       « បិទមាត់របស់ឯងជើងល្អ ឆាប់យកផ្ការបស់ទៅទុកអោយស្រួលទៅ » ត្រូវហើយ នៅក្រោយផ្ទះរបស់មីនយូ គឺមានសួនមួយដែលសុទ្ធតែផើងផ្កា វាមានចំនួន ៣៦២ ផើងជាផើងផ្កាដែល ជុងហ្គុក អោយមកនាង នាងរក្សាទុកបានល្អជាទីបំផុត ស្រោចទឹកដាក់ជីមើលថែយ៉ាងល្អ
       « ទទួលរាជបញ្ជាបងស្រី » ជូអីុ លើកដៃដាក់លើក្បាលប្រៀបបានដូចជាកូនទាហានដែលទទួលបញ្ជារបស់មេ
       « ជើងល្អណាស់ឯងនេះ យកវាទៅទុកអោយស្រួលទៅបងទៅងូតទឹកនឹងអាលមកញាំបាយ » និយាយហើយមីនយូក៏ឡើងទៅខាងលើ ងូតទឹកផ្លាស់ខោអាវ

នៅតុអាហារ

       « នាងល្អិត ឯងងូតទឹកហើយនៅនឹង » មីនយូ ចុះពីខាងលើមក ក៏សួរទៅកាន់ប្អូន រួចក៏អង្គុយញាំបាយ ដែលជូអីុដួសអោយ ពួកគេក៏នាំគ្នាញាំ
       « ងូតរួចហើយតាំងពីម៉ោង ៨ មកពីរៀនម៉ោង ៥ ធ្វើកិច្ចការផ្ទះនឹងកិច្ចការសាលា ហើយទើបអូន ងូតទឹក អង្គុយចាំបងនឹង »
       « ពុទ្ធោអើយ... នេះម៉ោង ១០ ហើយឯងទើបញាំបាយ » មីនយូ ស្ដាប់លឺប្អូននិយាយក៏ក្រឡេកទៅមើល នាឡិកាដែលព្យួរនៅជញ្ជាំង
       « អូនមិនអីទេ ... »
       « ឯងកុហកបង ឯងឃ្លានតែនៅចាំបងលើក្រោយកុំចាំបងអី បើបងមិនមកឯងបម្រុងអត់បាយដល់ព្រឹកក្មេងល្ងង់អើយ »
        « រឿងប៉ុណ្ណឹងនឹងពីមុនពួកយើងក៏ធ្លាប់ពិបាកជាងនេះរឿងអត់បាយប៉ុណ្ណឹងក៏មិនអីដែលពីមុនអូនក៏ធ្លាប់អត់ពីរបីថ្ងៃមិនអីផងគ្រាន់តែមានរបស់ឆ្ងាញ់មិនដាច់ចិត្តញាំម្នាក់ឯងនៅចាំបងហើយជាខ្ញុំខំធ្វើផ្ទាល់ដៃបងក៏ដឹងហើយខ្ញុំមិនចូលចិត្តធ្វើទេតែដើម្បីបង បងលះបង់ច្រើនណាស់សម្រាប់ខ្ញុំ » ពាក្យដែល ជូអីុ និយាយចេញទៅទាំងប៉ុន្មានធ្វើអោយទឹកភ្នែករបស់ មីនយូ ស្រក់ហើយក៏ទៅអោបប្អូនស្រី
       « ប្អូនស្រីល្អរបស់បង លះបង់ស្អីវាជាតួនាទីដែលបងត្រូវមើលថែប្អូនទេ សុំទោសពីមុនអោយឯងលំបាក ពេលនេះអស់អីហើយលើកក្រោយ ត្រូវញាំអោយទៀងពេលកុំធ្វើបែបនេះបងដឹងឯងឃ្លាន បើឯងឈឺបងគិតយ៉ាងមិច បងគ្មានកម្លាំងចិត្តនឹងធ្វើការងារទេ » មីនយូ អោបប្អូនជាន់ដើមទ្រូង
       « សុំទោសព្រោះតែខ្ញុំបងត្រូវឈប់រៀន ខ្ញុំសុំទោសដែលធ្វើអោយបងបារម្ភបែបនេះ ហឹុក ហឹុក ... » ជូអីុ ក៏ចាប់ផ្តើមយំអោបបងស្រី
       « ក្មេងល្ងង់បងប្រាប់អោយឈប់និយាយរឿងនេះ ឯងខំប្រឹងរៀនជំនួសបងទៅ ពេលនេះជីវិតបងលែងមានបញ្ហាទៅមិនបានរៀនក៏ដោយ » មីនយូ ក៏ជូតទឹកភ្នែកអោយប្អូន និយាយលើកទឹកចិត្តប្អូន
       « ក៏បាន ខ្ញុំស្រលាញ់បងណាស់ចង់នៅក្បែរបងបែបនេះមួយជីវិត » ជូអីុ ក៏អោប មីនយូ កាន់តែណែន
       « បានហើយ យប់នេះកើតអីបានមកនិយាយរឿងអស់នេះ ឯងនិយាយធ្វើមើលតែស្អែកនេះបងមានរឿងអីកើតឡើងចឹងក្មេងលប់អើយ »
       « មែនហើយ ចឹងយើងឆាប់បាយទៅ »
       « ល្អណាស់ ឆាប់ញាំទៅចានទុកបងអ្នកលាងឯងទៅរៀបចំកន្លែងទៅ ប្រញាប់ចូលគេង ស្អែកនេះបងត្រូវជួយអ្នកគ្រូ បង្រៀនក្មេង សូនដីឥដ្ឋ ផងណា »
       « ចាស ... »

នៅក្នុងបន្ទប់របស់ ជូអីុ នឹង មីនយូ

        « ថ្ងៃនេះបងត្រូវច្រៀងនឹងលេងហ្គីតាអោយខ្ញុំស្ដាប់យ៉ាងណាក៏ ១០ បទដែល » ជារៀងរាល់ថ្ងៃតាំងតែពីគេធំដឹងក្ដីមក មីនយូ តែងលេងហ្គីតាច្រៀងចម្រៀងអោយ ជូអីុ ស្ដាប់រាល់យប់ការលេងហ្គីតាគឺជាចំណូលចិត្តរបស់ មីនយូ នាងស្រលាញ់ការលេង ឧបករណ៍តន្ត្រីនេះនឹងការសូនរូបរបស់នាង
       « ថ្ងៃនេះបងហត់ណាស់ 1 2 បទបានហើយណា » យូមីន ក៏ហ្គីតាមកលេងដែលនាងឡើងដេកក្បែរ ជូអីុ
       « មិនដឹងទេ យ៉ាងណាក៏ត្រូវស្ដាប់បងច្រៀងអោយយូរយូរទើបសុបិន្តល្អ »
       « ក្មេងក្បាលខូចឯងនេះ » មីនយូ លេងមិនទាន់ចប់មួយបទផង ជូអីុ ក៏ដេកលក់បាត់ទៅហើយ

       មីនយូ ក៏ដណ្ដប់អោយប្អូនហើយក៏ដាក់ខ្លួនសម្រាកដែលទៅ ជូអីុ ក៏រើទៅដេកអោបបងស្រីណែនដូចកូនក្មេងចឹង មីនយូ ក៏អង្អែលក្បាលនាងហើយក៏គេងលក់ទៅ

នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ

       ដែលនៅទីនោះក៏មាន ភោជនីយដ្ឋាន កន្លែងហែលទឹក កន្លែងស្នាក់នៅ នឹងកន្លែងទំនើបជាច្រើនយ៉ាងទៀត ... ដែលម្ចាស់ទីនេះ គឺ គីម ថេយ៉ុង

       « នេះម៉ោង ១០ ជាងហើយឯងទើបមកពីណា យើង call ទៅចង់បែកទូរស័ព្ទហើយ » គ្រាន់តែ ជុងហ្គុកមកដល់ ថេយ៉ុង ជាមិត្តភក្តិស្និទ្ធស្នាលរបស់គេក៏ចាប់ផ្ដើមសួរដេញដោលទាំងអារម្មណ៍មួម៉ៅដាក់ ជុងហ្គុក
       « រឿងរបស់យើង ឯងកុំចេះដឹង » ជុងហ្គុក ក៏អង្គុយធ្វើហីដោយមិនខ្វល់
       « រឿងឯងមិនអោយយើងខ្វល់តែអ្នកម្ដាយរបស់ឯងខ្វល់មកដល់យើង មកជេរក្បាលយើងពីរនាក់តាំងពីក្បាលល្ងាច ទើបតែចេញទៅមុននេះទេ » ជីមីន ក៏បោះសម្ដីទៅ ជុងហ្គុក ទាំងមួម៉ៅដូចគ្នា
       « ឯងនៅស្ដាប់គាត់ធ្វើអី ក៏ដឹងហើយថាយាយមេខ្លានោះយ៉ាងណា »
       « ឯងគិតថា ពួកយើងគេចម៉ាក់ឯងរួច ឯងក៏ដឹងអំណាចរបស់ឯងយ៉ាងណាតាំងពីឯងនៅតូចមកមិនចឹង » ជីមីន នឹង ថេយ៉ុង ស្គាល់ចរិតម៉ាក់ ជុងហ្គុកច្បាស់ណាស់
       « មនុស្សកំពុងអារម្មណ៍ល្អ ថាមកញាំអីជាមួយមិត្ត តែក៏ត្រូវពួកឯងមកស្ដីអោយបែបនេះ »
       « យល់ល្អ ឯងបញ្ឈប់ត្រឹមនេះទៅឯងក៏ស្គាល់ម៉ាក់ឯងយ៉ាងណា ហើយរឿងរបស់ឯងកុំស្មានយើងមិនដឹងថាឯងរាល់ធ្វើអី្វ ឯងទាក់ទងនឹងតារាស្រីអ្នកចម្រៀងក្នុងផលិតកម្មរបស់ឯងនឹងហេ » ជីមីន ក៏និយាយដោយពាក្យសម្ដីធ្ងន់ៗ ព្រោះបារម្ភពីមិត្ត
       « ត្រូវហើយ ឯងក៏មានគូរដណ្ដឹងនៅក្រៅប្រទេសរួចហើយ យ៉ាងណាម៉ាក់ឯងក៏មិនព្រម » ថេយ៉ុង ក៏ថែមពីលើសម្ដីរបស់ ជីមីន
        « នេះពួកឯងគ្មានអ្នកណានៅខាងយើងទេ » ជុងហ្គុក ក៏តបទាំងតឹងសរសៃក
        « ឯងក៏ដឹងឯងនឹងស្រីនោះខុសគ្នាយ៉ាងណា យ៉ាងណាក៏មិនអាចទៅរួច បើឯងស្រលាញ់នាងដកខ្លួនទៅ បើឯងមិនចង់បំផ្លាញ់នាង » ជីមីនព្យាយាមនិយាយអោយ ជុងហ្គុក ដកខ្លួនព្រោះគេដឹងច្បាស់ណាស់
       « ឯងមិនយល់ពីអារម្មណ៍ស្នេហា អ្វីដែលជាក្ដីស្រលាញ់ទេ បើសិនបាត់បង់នាងយើងក៏មិនរស់ដូចគ្នា បើសិនឯងហៅយើងមកព្រោះរឿងនេះយើងទៅសិនហើយ » និយាយរួចជុងហ្គុកក៏ដើរចេញត្រឡប់មកផ្ទះវិញ

        នៅភូមិគ្រឹះនៃគ្រួសាររបស់លោកចនប្រៀបបានទៅនឹងវិមាន ជាគ្រួសារនឹងផ្ទះរបស់ ជុងហ្គុក

       គ្រួសារលោកចនជាត្រកូលអ្នករកស៊ីហើយក៏មានអំណាចនៅទីក្រុងនឹងប្រទេសកូរ៉េ តាំងតែពីជំនាន់ជីតាទួតរបស់គេមកម្ល៉េះ ដែលគាត់ធ្វើជំនួញតាមផ្លូវងងឹតក្នុងសង្គមម៉ាហ្វៀ អំពើអយុត្តិធម៌ជាច្រើនដែលត្រកូលនេះបានបន្សល់ សម្លាប់មនុស្សមិនពព្រិចភ្នែក ដើម្បីតែការពារមុខមាត់ជាអ្នកមានមុខមាត់ក្នុងសង្គមមានអំណាច មនុស្សដែលស្គាល់ឈ្មោះនៃត្រកូលនេះសុទ្ធតែខ្លាចអំណាចនៃឈ្មោះ តែក្រោយពីប៉ារបស់ជុងហ្គុកស្លាប់ដោយសារសង្គមមួយនេះ ធ្វើអោយម៉ាក់ជុងហ្គុកលោកស្រី គីម ឡាហ្វា ទទួលបន្ទុកគ្រប់យ៉ាង ទាំងរឿងមើលថែជុងហ្គុក ផ្ទះសម្បែង ក្រុមហ៊ុនមុខជំនាញ គាត់ជាមនុស្សស្រីតែ ក៏មិនចាញ់មិនមនុស្សប្រុសដែល គាត់ជាមនុស្សចិត្ដដាច់ ចង់បានអ្វីត្រូវតែបានមិនខ្វល់ថាត្រូវសម្លាប់មនុស្សឬក៏ជះលុយអស់ប៉ុន្មានឡើយសំខាន់បានអ្វីដែលគាត់ត្រូវការ តែគាត់ជាមនុស្សស្រីយ៉ាងណាអំណាចរបស់គាត់ក៏មិនខ្លាំងក្លាដល់មនុស្សប្រុសដែល ជំនួយរបស់គាត់ជាច្រើនក៏ធ្លាក់ចុះពេលប៉ាជុងហ្គុកស្លាប់

       គាត់ចង់អោយ ជុងហ្គុកដើរតាមគន្លងប៉ារបស់គេគ្រប់គ្រងគ្រប់យ៉ាងនឹងរៀបការជាមួយកូនអ្នកមានអំណាចអោយជួយមុខរបរគាត់បានរីកចម្រើន តែជុងហ្គុកតែងតែប្រឆាំងធ្វើតាមបេះដូងរបស់គេជានិច្ច

នៅក្នុងផ្ទះបន្ទប់ទទួលភ្ញៀវ

       « ឯងទើបមកពីណា ស្មានេះហើយទើបចូលផ្ទះក្រុមហ៊ុនក៏ឯងមិនទៅ ឯងចង់អោយយាយចាស់ម្នាក់នេះនៅធ្វើការរបស់ដល់ស្លាប់មែនទេ » គ្រាន់តែកូនប្រុសឈានជើងមកម្ដងលោកស្រី ឡាហ្វា ក៏និយាយទាំងកំហឹងនឹងគ្រឺតខ្នាញ់កូនប្រុសគាត់ណាស់
       « ជារឿងរបស់ខ្ញុំ ម៉ាក់កុំដឹងរឿងរបស់ខ្ញុំមួយរឿងបានទេ »
       « តែយើងជាម៉ាក់របស់ឯងយ៉ាងណាឯងត្រូវតែស្ដាប់យើង យើងនឹងអោយឯងកាន់ដំណែងទាំងអស់ ព្រមទាំងរឿងគូរអនាគតគឺយើងជាអ្នកសម្រេច » លោកស្រី ឡាហ្វាា និយាយច្បាស់ៗនឹងម៉ត់ចត់ជាទីបំផុត
       « ម៉ាក់ចង់អោយខ្ញុំដើរតាមគន្លងរបស់លោកប៉ា ដែលត្រូវមានមនុស្សស្លាប់ឈាមស្រក់នឹងមែនទេ ម៉ាក់ក៏ដឹងថាលោកប៉ាស្លាប់ព្រោះអី ហេតុអ្វីម៉ាក់នៅតែបង្ខំខ្ញុំទៀត » ពេលដែលលោកប៉ាគេ ស្លាប់គេមានអាយុ ១៣ ឆ្នាំដូច្នេះរឿងអីក៏អាចដឹងលឺនឹងចងចាំបានដែរ គេមិនចង់ធ្វើដូចប៉ាគេបាត់បង់មនុស្សជាទីស្រលាញ់ ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ត្រូវខូចចិត្តទេ
       « ដាច់ខាតឯងត្រូវតែប្រឆាំងនឹងម៉ាក់ត្រូវទេ » លោកស្រី ឡាហ្វា សួរបញ្ជាក់ព្រោះថារាល់លើកសុទ្ធតែ ជុងហ្គុក បដិសេធម្ដងនេះគាត់ចង់អោយប្រាកដចិត្ត
       « ត្រូវហើយខ្ញុំមិនចង់ឃើញអ្នកណា ស្លាប់ទៀតទេ »
       « ល្អណាស់ ចន ជុងហ្គុក » លោកស្រី ឡាហ្វា ក៏បោះរូបថតរបស់ មីនយូ មួយសន្លឹក នឹង រូបភាពដែលជុងហ្គុកស្និទ្ធស្នាលនឹងនាង
       « នេះអ្នកម៉ាក់តាមដានខ្ញុំ » ជុងហ្គុកជាមនុស្ស ស្មោះត្រង់នឹងស្លូតបូតណាស់ គេមិនដែលដើរទាន់ម៉ាក់គេម្ដងណាទេ រឿងដែលគេទាក់ទង មីនយូ គេក៏មិនចង់អោយម៉ាក់គេដឹងដែរ ខ្លាចវាប៉ះពាល់ដល់ មីនយូ
        « មានរឿងអីដែរឯងលាក់ម៉ាក់ យប់ហើយម៉ាក់ ងងុយម៉ាក់ទៅគេងសិនហើយ » ត្រូវហើយតាំងពីតូចមក ជុងហ្គុក មិនដែលលាក់បាំងនឹងម៉ាក់ឬធ្វើតាមចិត្តខ្លួនឯងបានម្ដងណាឡើយ
       « អ្នកម៉ាក់ ឈប់សិន ម៉ាក់ចង់ធ្វើអីម៉ាក់ មកនិយាយជាមួយកូនសិនមក »

       លោកស្រីឡាហ្វា ក៏ឡើងទៅសម្រាកធ្វើអោយជុងហ្គុក មិនអស់ចិត្ត នឹង មិនយល់ពីអ្វីដែលម៉ាក់គេធ្វើ គេក៏បាន call ថេយ៉ុង អោយមកជួបគេ ពេលល្ងាចនៅក្រុមហ៊ុន ព្រឹកនេះគេចង់ទៅធ្វើការ នៅក្បែរម៉ាក់គេ ខ្លាចម៉ាក់គេធ្វើអ្វីម្យ៉ាង ដែលគេ call ទៅថេយ៉ុង គេមិនបាននិយាយប្រាប់អ្វីឡើយ ហើយគេក៏មិនបាន call ទៅជីមីន ដែលព្រោះមិនត្រូវធាតុគ្នាទេ និយាយពេលណាក៏ឈ្លោះ

ព្រឹកឡើង នៅផ្ទះរបស់ មីនយូ នឹង ជូអីុ

        ជូអីុ បានក្រោកពីព្រឹកដើម្បីធ្វើអាហារពេលព្រឹកអោយ មីនយូ ព្រោះឃើញថាបងស្រីនឿយហត់ការងារច្រើន

       « នេះបងក្រោកពីគេងហើយមែនទេ » ជូអីុ ឃើញ មីនយូ ចុះមកក្រោមទាំងកាយវិការប្រញាប់ប្រញាល់
       « ហេតុអ្វីឯងមិនដាស់បងពេលនេះម៉ោង ៧ ហើយ បងត្រូវក្រោកពីព្រលឹមដើម្បីទៅជួយអ្នកគ្រូ បង្រៀនក្មេងក្មេង សូមដីឥដ្ឋណា » មីនយូ ក៏ប្រញាប់រៀបចំកាបូប
       « ខ្ញុំខំក្រោកពីព្រឹក ធ្វើអាហារពេលព្រឹកអោយបងព្រោះឃើញបងហត់នឿយ បែបនេះហើយទើបខ្ញុំមិនដាស់បងខ្លាចរំខានបង »
       « បងសុំទោសណា ចាំលើកក្រោយថ្ងៃនេះបងមិនបាននៅញាំទេបងរវល់ »
       « ចឹងក៏បានបងញាំសូកូឡាក្ដៅសិនទៅ ជារបស់បងចូលចិត្តណា  » និយាយហើយ ជូអីុ ក៏កាន់កែវសូកូឡាក្ដៅអោយ មីនយូ
       « អាយ ... អោយបងសុំទោស ឯងជួយសម្អាតផងបងទៅសិនហើយ » សូកូឡាក្ដៅដែល ជូអីុ កាន់មក មីនយូ ដើរថយមិនប្រយ័ត្នក៏បុកដៃ ជូអីុ ធ្វើអោយកែវសូកូឡាធ្លាក់បែក
       « អួយ ... នេះកើតអីទៅហេតុអ្វីស៊យទងព្រឹកបែនៅ សង្ឃឹមថា បងស្រីរបស់ខ្ញុំមិនអីទៅចុះ » ពេលដែល ជូអីុ រើសអំបែងកែវក៏ធ្វើអោយមានរបួស ហូរឈាម

នៅផ្ទះក៏ដូចជាហាងរបស់អ្នកគ្រូ អីុនណា

       មីនយូ រត់ចុះពីឡានក្រុងមកយ៉ាងប្រញាប់

       « មិនបាច់ប្រញាប់ថ្នាក់នេះក៏បាន មីនយូឯងមើលសភាពឯងពេលនេះទៅ ថ្ងៃក្រោយយឺតយឺតក៏ទៅតាមសម្រួលទៅ » អ្នកគ្រូ អីុនណា មើលទៅសភាពកូនសិស្សរបស់គាត់ពិតជាពិបាកមើលណាស់
       « សុំទោសអ្នកគ្រូ ខ្ញុំនេះពិតជាមនុស្សមិនចេះគោរពការងារពិតមែន »
       « មិនអីទេអ្នកគ្រូដឹងឯងរវល់ការងារយ៉ាងណា »
       « ចាស អ្នកគ្រូ មានអ្វីអោយខ្ញុំជួយទេ »
       « ទៅយករបស់ដាក់ក្នុងគូទឡានហើយ យកអាហារពេលព្រឹកដែលអ្នកគ្រូរៀបចំអោយឯងនោះមកផង ព្រោះអ្នកគ្រូដឹងចរិតឯងច្បាស់មិនទាន់ញាំអី » ត្រូវហើយ ដែល មីនយូ ជិះឡានក្រុងមក ព្រោះនាងមិនចេះ បើកឡាននោះទេ
       « ហិហិ.... អោយអ្នកគ្រូដឹងរហូត » មីនយូ នាងអស់សំណើចនឹងខ្លួនឯងណាស់ ដែលធ្វើអោយអ្នកគ្រូ ត្រូវបារម្ភពីគេគ្រប់ពេល

       អ្នកគ្រូ អីុនណា នឹង មីនយូ ក៏ញាំអាហារពេលព្រឹកជាមួយគ្នានឹងទៅ បង្រៀនសិស្សព្រមគ្នា
ក្រោយពីចេញពីបង្រៀនសិស្ស បងហ្វាន់តា ជាអ្នកចាត់ការមីនយូ ក៏មកយក អាយយូ ទៅថត ហើយពេលល្ងាចក៏មានការថតស្ប៉តពាណិជ្ជកម្ម

💜🌼🙏 សូមរងចាំអានភាគបន្ត🙏💜🌼

Continue Reading

You'll Also Like

15.9K 889 28
အချစ်မှာ ကျား/မ ခွဲထားတာမရှိဘူး မြ... မောင်ကမိန်းကလေးပါဒါမဲ့ မြ ဘဝကို မောင့် လက်ထဲ ရဲရဲကြီးအပ်လိုက်ပါ မြရယ်....ပျော်ရွှင်သာယာတဲ့ဘဝတစ်ခု မောင့်ဖြည့်စည...
383K 15.5K 170
(Y/N) (L/N) is a normal high school student who lives in Karakura Town with his sister and father. (Y/N) had the innate ability to see spirits since...
162K 7.2K 162
When Roger, an ordinary man with an extraordinary heart, is suddenly reincarnated into the body of Homelander, the world's most powerful and controve...
87.7K 2.7K 25
Brooklyn (Brooke) Dockery did not expect to be a training officer. Nor did she want to be a training officer. The prodigy was content being a normal...