ពួកគេប្រកែកគ្នាដៀមដាមពេបមាត់ពេបករមើលទៅក៏ដឹងថាពីដើមសុទ្ធតែមនុស្សខ្លាំងរៀងខ្លួនហើយកាចដូចគ្នា"បើអញ្ចឹងមកទីនេះធ្វើអីទៅវិញទៅៗ"ជីមីន
"យើងក៏មិនចង់នៅប៉ុន្មានដែរប៉ុន្តែឯងមានសិទ្ធអីមកដេញយើង"ថេហ្យុង
"បងប្រុសតើគេមកធ្វើអី?"ជីមីន
"រឿងវែងឆ្ងាយណាស់តែចាំបងប្រាប់ពេលក្រោយ"ជុងហ្គុក
"ថេហ្យុងមកញាុំអីទៅ អុស៎ ជម្រាបសួរអ្នកប្រុសជីមីន"ម៉ែដោះដើរមកហៅថេហ្យុង
"បាទម៉ែដោះ..អ្ហ៎..ដឹងហើយស្លៀកពាក់ខោអាវអ្នកបម្រើរតាមពិតទាល់ច្រកមកសីុឈ្នួលគេសោះ"ជីមីនពេបមាត់ចម្អកថេហ្យុង
"ចូលចិត្តអួតគេក្ដែងៗថាខ្លួនឯងជាកូនអ្នកមានដើរមើលងាយគេដែលជាឋាន:ក្រោមខ្លួនដល់ឥឡូវកម្មតាមទាន់ហន់ ទៅៗសីុបាយទៅអាណិតណាស់"ជីមីននេះគេសែនគុំជ្រេញនឹងថេហ្យុងដែលកាលនៅរៀនចូលចិត្តដើរមើលងាយគេឯងអំនួតដល់ឥឡូវសប្បាយភ្នែកមើលហើយព្រោះមានមនុស្សកំពុងតែទទួលកម្មផល
ឈូ!
"អ្ហាយ!"ជីមីនត្រូវបានថេហ្យុងយកទឹកក្រូចមកជះប្រឡាក់ពេញអាវ
"ជីវិតយើងទេឯងកុំមកចេះ!! "ថេហ្យុងស្រែកនិយាយទាំងញ័រសម្លេងតត្រឺតគេខឹងឡើងញ័រដៃដែលទទួលបានការប្រាថបែបនេះ
ផាច់!!
"យើងចង់ដៀលឯងហើយយ៉ាងមិចអាមនុស្សចរឹកអន់បាក់ស្លាប"ជីមីនទះកំភ្លៀងថេហ្យុងមួតដៃនឹងស្រែកតបវិញទាំងខឹងដូចគ្នាហើយចំណែកថេហ្យុងកាន់តែខឹងបម្រុងមកទះវិញតែជុងហ្គុកមកឈពីមុខចាប់ដៃរាងតូចជាប់
"ឈប់ណា!កុំថ្លើមធំពេកជីមីនជាប្អូនរបស់យើង"ជុងហ្គុក
"ចុះត្រង់គេទះខ្ញុំនឹងមើលងាយខ្ញុំនោះលោកឃើញទេ!! "ថេហ្យុង
"អ្នកណាអ្នកផ្ដើមហឹង្សារមុន សុំទោសគេអោយលឿនហើយថ្ងៃក្រោយកុំមកប្រហើនបែបនេះទៀត"ឮថាជុងហ្គុក
អោយសុំទោសជីមីនអោបដៃញញឹមឌឺ"ខ្ញុំមិនសុំទោសទេ គេអ្នកមករករឿងខ្ញុំ"ថេហ្យុង
"មិនទាន់រៀងហ្ហេស?"ជុងហ្គុក
YOU ARE READING
កុលាបមួយទង⚘
Fanfiction"ហង្សមែនទេ?ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទាំងអស់ហើយយើងក៏នឹងឈមើលល្បែងរបស់ឯង ត្បិតតែយើងមិនមាត់យើងមិនសូវលេងហ្គេមនោះតែយើងគឺជាមនុស្សម្នាក់គត់ដែលឈ្ន...