ជុងហ្គុកអង្គុយហួសចិត្តទាំងម្ចាស់ទាំងឆ្មានេះតែម្ដងគិតទៅពិបាកប្រដៅទាំងពីបើថាឆ្មាទៅសង្ស័យម្ចាស់ទំរើសទើបធ្វើរឹកឆ្អឹងមិនព្រមសីុបែបនេះចុះម្ចាស់ឆ្មានោះស្អីដែរប្រើចុងភ្នែកសម្លក់នាយដូចជាសត្វឆ្មាសក់ក្រហមឆេះនិយាយមិនចេះស្ដាប់គ្នាក្បាលរឹងជាងដែកថែបទៅទៀតមើលទៅនាយយកគេមកកែចរឹកឬមកអម្ពុលទុក្ខអោយប្រាកដ
"ត្រូវហើយលោកត្រូវដឹងថាខ្ញុំនឹងឆែរីជាត្រកូលអភិជន
ដូចច្ចេះនាំខ្ញុំទៅវិញ"ថេហ្យុង"ឯងយកឆ្មានេះទៅដោះអាវចេញហើយកុំថែថួនពេកអោយសមនឹងឆ្មារបស់អ្នកបម្រើរ"ជុងហ្គុកស្អប់ទាំងអស់អ្នកណាវាយរឹកមិនថាឆ្មាក៏នាយម៉ួម៉ាវដែរ
"បាទចៅហ្វាយ"អាដាម
"ហួសហេតុសូម្បីតែជាមួយឆ្មា អ្ហ៎..តែខ្ញុំមិនមែនអ្នកបម្រើរលោកទេ "ថេហ្យុង
"ត្រកូលអភិជនឬបន្តិចទៀតចាំយើងប្រាប់ថាត្រកូលអភិជននេះលែងមានសម្រាប់គ្រួសារគីមទៀតហើយ"ជុងហ្គុក
"លោកចង់មានន័យថាមិច?"ថេហ្យុង
"ហ្ហឹស! ដួសអាហារអោយយើងអ្នកផ្សេងទៅសម្រាកទៅ"ជុងហ្គុកញញឹមដាក់រាងតូចបំណងឌឺព្រោះមនុស្សធ្លាប់តែអំនួតចាំមើលនាយប្រើម្ដងអោយដឹងដៃម្ដង
"ឆឺស"ថេហ្យុងខាំមាត់ក្ដាប់ដៃទ្រាំទាំងខឹងដែលគេត្រូវមានថ្ងៃបាននាយផ្ចាញ់បែបនេះតែបំណងគេដែលព្រមធ្វើតាមគឺគ្រាន់តែចង់ដឹងថានាយនិយាយពីអីមុននោះថេហ្យុងឈដួសអាហារអោយជុងហ្គុកទាំងចិត្តមិនចង់ចាំមើលចុះនាយប្រើគេបានតែម្ដងនេះប៉ុណ្ណោះ។
ក្រោយពីញាុំអាហាររួចរាងក្រាសក៏ដើរមកខាងក្រៅដើម្បីនិយាយទូរស័ព្ទរាងតូចក៏ប្រញាប់ដើរតាមព្រោះមិនអស់ចិត្តរឿងនាយនិយាយអម្បិញមិញនេះ
"លោក.."ថេហ្យុងទាញអាវនាយពីក្រោយតែរាងក្រាសមិនខ្ចីខ្វល់ឈជ្រែងហោព៉ៅនិយាយទូរស័ព្ទធ្វើមិនដឹង
"យើងដឹងហើយពួកឯងធ្វើតាមនឹងទៅ"ជុងហ្គុកកំពុងតែជាប់និយាយទូរស័ព្ទតែថេហ្យុងគេមានបំណងចង់និយាយជាមួយនាយម្លោះហើយរាងតូចក៏ស្ទុះមកឈនៅពីមុខជុងហ្គុកម្ដងនឹងងើយសម្លឹងមុខនាយ
YOU ARE READING
កុលាបមួយទង⚘
Fanfiction"ហង្សមែនទេ?ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទាំងអស់ហើយយើងក៏នឹងឈមើលល្បែងរបស់ឯង ត្បិតតែយើងមិនមាត់យើងមិនសូវលេងហ្គេមនោះតែយើងគឺជាមនុស្សម្នាក់គត់ដែលឈ្ន...