កំពុងតែនិយាយនារីម្នាក់ក៏ដើរចុះមកជាមួយនឹងការតែងខ្លួនដ៍ស្រស់ស្អាតបាញ់ទឹកអប់ក្រអូបឈ្ងុយនោះគឺជាភរិយាក្រោយរបស់លោកសុងហ៊ុនគឺលីធូលីបនោះហើយបន្ទាប់ពីទទួលការគម្រាមពីណាមជុនលោកសុងហ៊ុនក៏ព្រមមករៀបការជាមួយនាងដោយដំបូងធូលីបហាកមិនព្រមទេតែក្រោយមកនាងក៏ព្រមវិញក៏មិនដឹងថាមកពីមូលហេតុអីអោយប្រាកដដែរ
"ជេឃី មកយូឬនៅនឹង?"នាងសួរជេឃីទាំងតាំងពីចម្ងាយហើយដើរកាន់តែមកជិតនាយ
"ខ្ញុំមកដល់យូដែរហើយនៅនិយាយការងារជាមួយលោកប៉ា"ជេឃី
"អ្ហឹម..នៅញាុំបាយនៅទីនេះណាម៉ាក់ខំធ្វើអាហារដោយផ្ទាល់ដៃពេលឮថាជេឃីមក"នាងមកអង្គុយជិតនាយកម្លោះដែលជាកូនចុងនឹងបន្តនិយាយទាំងញញឹមទោះយ៉ាងណាជេឃីគេមិនបានស្អប់ធូលីបទេព្រោះគេយល់ថានាងក៏ជាជនរងគ្រោះនាយតែងតែគិតឃើញនឹងយល់លើកលែងតែកូនប្រុសពៅរបស់លោកសុងហ៊ុនទេដែលស្អប់ធូលីបនោះ
"ត្រង់បងមិនដែលបានញាុំស្នាដៃអូនម្ដងសោះទាល់តែ
ជេឃីមកទើបបានញាុំ"លោកសុងហ៊ុននិយាយលលេងព្រោះឃើញនាងតែងតែយកចិត្តទុកដាក់ជេឃីគាត់កាន់តែសប្បាយចិត្តមិនមែនត្រឹមតែការទទួលខុសត្រូវទេតែលោកគឺពិតជាស្រលាញ់ធូលីបពិតមែន"ទៅច្រណែនធ្វើអីជេឃីយូៗមកម្ដងអូនត្រូវតែទទួលអោយបានដឹកដល់"លីធូលីប
"បងប្រហែលមិនបានញាុំទេព្រោះរវល់ទៅប្រជុំនៅបន្តិចទៀតនេះ"លោកសុងហ៊ុននិយាយទាំងមើលម៉ោង
"ដល់ម៉ោងហើយប៉ាទៅហើយ"គាត់ក៏ក្រោកចេញទៅដើម្បីទៅធ្វើការលោកសុងហ៊ុនមានក្រុមហ៊ុនតូចមួយដែលលោកបង្កើតឡើងដោយខ្លួនឯងមិនធំដុំដូចមុនហើយក៏មិនជែងនឹងអ្នកណា
"បាទ"ជេឃីងក់ក្បាល
"មើលទៅស្រកសាច់ជាងមុនតើថេហ្យុងមិនបានមើលថែជេឃីទេឬគេដែលរវល់ជាមួយអត់?"នៅតែពីនាក់ធូលីបយកដៃស្ទាបមុខជេឃីតិចៗ
"គេនៅក្មេងណាស់រំពឹងអីថាគេអាចមើលថែខ្ញុំបាន គ្រាន់តែគេនិយាយល្អជាមួយខ្ញុំគឺគ្របគ្រាន់ហើយ"ជេឃី
"ស្រលាញ់ហើយត្រូវទ្រគេទៀតបើយកធ្វើជាប្រពន្ធបានមុខជាកម្មមិនខានទេ"ធូលីបមិនដែលចូលចិត្តថេហ្យុងតាំងពីដំបូងទោះមីងក្មួយបង្កើតមែនទេតែសីុសាច់ហុតឈាមគ្នាដូចសត្រូវ
YOU ARE READING
កុលាបមួយទង⚘
Fanfiction"ហង្សមែនទេ?ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទាំងអស់ហើយយើងក៏នឹងឈមើលល្បែងរបស់ឯង ត្បិតតែយើងមិនមាត់យើងមិនសូវលេងហ្គេមនោះតែយើងគឺជាមនុស្សម្នាក់គត់ដែលឈ្ន...
ភាគទី9: ជេឃីឯណាមានសក់ចងដូចកន្ទុយសេះបែបនេះ
Start from the beginning