ថ្ងៃថ្មីចូលមកដល់ដូចតាមការហៅរបស់លោកសុងហ៊ុនជេឃីគឺពិតជាមករកគាត់ផងដែរណាមួយនាយមានដំណឹងដែលបានឃើញជុងហ្គុកនោះចង់យកមកប្រាប់ប៉ារបស់នាយ
"ថាមិច?ឯងបានឃើញជុងហ្គុកមែនទេគេនៅឯណា?" លោកសុងហ៊ុន
"គេរស់នៅសហរដ្ធអាមេរិកយូមកហើយដោយមានគ្រួសារអ្នកមានអំណាចម្នាក់យកគេទៅចិញ្ចឹមជុងហ្គុកគេមើលទៅប្រសើរណាស់"ជេឃី
"ហ្ហឹស!ល្អតើកុំភ្លេចហៅគេមកជួបប៉ាផងប៉ាចង់ជួបគេចង់ដឹងថាបែបណា"លោកសុងហ៊ុន
"នេះតើលោកប៉ានៅរកមូលហេតុដែលជុងហ្គុកចាកចេញពីផ្ទះមិនបានទេឬ?ខ្ញុំមិនជឿថាកាលនោះសុខៗគេចេញខ្លួនឯងទេ"ជេឃី
"ព្រោះគេច្រណែនឯងនឹងហើយទើបចាកចេញ"លោកសុងហ៊ុន
"មិនមែនមកពីប៉ាទេឬ-"ជេឃីកំពុងតែនិយាយលោកសុងហ៊ុនក៏និយាយកាត់
"មិនមែនមកពីយើងទេគឺម៉ាក់ឯងនឹងមិនដឹងកាលនោះនិយាយអីខ្លះទេទើបខឹងចិត្តហើយចាកចេញចង់ដឹងទៅសួរម៉ាក់ឯងទៅ "លោកសុងហ៊ុន
"......."ជេឃីធ្វើមុខជ្រួញចិញ្ចើមព្រោះគេក៏មានចិត្តស្រងាកលើប៉ារបស់គេដែរកន្លងមកដែលគាត់ទៅក្បត់ម៉ាក់របស់គេ
"ហើយយ៉ាងមិចហើយរឿងនោះ"លោកសុងហ៊ុន
"ខ្ញុំកំពុងតែធ្វើហើយពេលនេះខ្ញុំគិតថាខ្ញុំមានគ្នាធ្វើរឿងមួយនេះ"ជេឃី
"អ្នកណា?"លោកសុងហ៊ុន
"ប្រហែលជាជុងហ្គុក"ជេឃី
"គេមិនមែនត្រឹមតែជាកូនចិញ្ចឹមរបស់អ្នកមានទេ?"លោកសុងហ៊ុន
"ជុងហ្គុកគេជាមនុស្សមានអំណាច ខ្ញុំបាននិយាយពន្យល់ប្រាប់គេទើបដឹងថាគោលបំណងពួកយើងមានតែ1សង្ឃឹមថាប៉ានឹងគោរពតាមសម្ដីខ្លួនឯងផងចុះ"ជេឃីបានជាប់សន្យាជាមួយប៉ារបស់គេរឿងមួយដែលរឿងនោះសំខាន់ណាស់គេព្រមធ្វើគ្រប់បែបយ៉ាងតាមបញ្ជាររបស់លោកប៉ាគេដើម្បីដោះដូរឿងនោះ
"យើងដឹងហើយ តែអ្វីដែលយើងចង់ឃើញនោះគឺ
គីមណាមជុនវិនាស យើងរងចាំសើចចម្អកវាម្ដង"លោកសុងហ៊ុនតែងតែគុំជាមួយណាមជុនព្រោះកាលពីមុនលោកធ្លាក់ខ្លួនណាមជុនធ្វើបែបណាដាក់គាត់ខ្លះគឺមិនភ្លេចឡើយទោះពេលនេះត្រៀមក្លាយជាអនាគត់ដន្លងនឹងគ្នានឹងជាប្អូនថ្លៃក៏ដោយក៏បំណងចង់ឃើញណាមជុនវិនាសគឺមិនបានចេញពីចិត្តរបស់លោកសុងហ៊ុនទេ
YOU ARE READING
កុលាបមួយទង⚘
Fanfiction"ហង្សមែនទេ?ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទាំងអស់ហើយយើងក៏នឹងឈមើលល្បែងរបស់ឯង ត្បិតតែយើងមិនមាត់យើងមិនសូវលេងហ្គេមនោះតែយើងគឺជាមនុស្សម្នាក់គត់ដែលឈ្ន...