"បែបនេះទើបជាប្ដីល្អ" ថេយ៉ុង ញញឹមពព្រាយមុននិងស្ទុះទៅអោបកាយយ៉ុងជូជាប់ឯយ៉ុងជូក៏អោបវិញទាំងមានទឹកមុខពិបាកមើល។
មែននាយកំពុងតែសាងកំហុសហើយ!!
(ខ្ញុំមិនដឹងទេថាអាចហាមចិត្តខ្លួនឯងបានឬក៏អត់នោះ) នេះជាពាក្យដែលនាយនិយាយប្រាប់រាងតូចនៅក្នុងចិត្ត ដែលវាជារ៉ងពិបាកសម្រាប់នាយដែលហាមខ្លួនឯងកុំអោយស្រឡាញ់ក្មេងម្នាក់នេះ លលសពីអ្វូដែលមិនអាចទៅរួច។ ប៉ុន្តែរយះពេលគន្លងមកនេះទោះវាមិនយូរតែសម្រាប់នាយវាពេញព្រាបដោយក្ដីស្រឡាញ់ការថ្នាក់ថ្នមការមានចិត្តចង់ក្លាយជាម្ចាស់នៃរាងកាយដ៏សម្បូរបែបមួយនេះជាពន់ពេិក៏សឹងហាមចិត្តខ្លួនឯងមិនបានម្ដងៗ។
"ជិតដល់ពេលហើយ"
"បងនិយាយពីអីយ៉ុង?" ថេយ៉ុង លើកចិញ្ចឺមឆ្ងល់កាលបើគេសម្លឹងទៅផ្ទៃសមុទ្ររួចក៏ពោលពាក្យខាងលើសាងអោយរាងតូចមិនឆ្ងល់មិនបានទើបងាកមកសួរ។"គ្មានអីទេ...បងថាមេឃក៏ជ្រេហើយពួកយើងត្រឡប់ទៅបន្ទប់វិញទៅ" នាយក្រាស់ភ្ញាក់បន្តិចត្បិតបើថ្លោយបន្តិចទើបបង្វែររឿងដោយលើកដៃគាកស្មាតូចដើម្បីបណ្ដើរត្រឡប់ទៅបន្ទប់វិញ។
"អ្ហឹមម!!" រាងតូច ឈប់ឆ្ងល់ រួចក៏ដើរតាមការក្រសោបរបស់គេទាំងញញឹមទោះមិនយល់ថាគេនិយាយមុននេះសំដៅទៅលើអ្វីក៏ដោយចុះ !! តែហេតុអ្វីចាំបាច់ឆ្ងល់?មែនហើយ គួរតែរកអ្វីដែលល្អនឹងសប្បាយវិញល្អជាង។
ពួកគេបណ្ដើរគ្នាមួយសន្ទុះបូករួមទាំងការគយគន់សម្រស់ព្រះអាទិត្យជិតអស្ដង់គត់ទើបចាយពេលរាងយួរទម្រាំមកដល់កន្លែង។
"អូនហត់ហើយសម្រាកសិនទៅ" ឃើញថាពួកគេដើរយូរគួរសមទើបនឹកបារម្ភ។
"បាទ..." នាយតូចញញឹមទើបប្រុងនិងបណ្ដើរគ្នាទៅបន្ទប់ទទួលភ្ញៀវតែក៏ត្រូវអាក់កាលបើមានសំឡេងរំខាន។"ចាហ្វាយបាទ!!" ជាកូនចៅអោនគោរពបន្តិចហាក់មានរឿងចង់ប្រាប់ទើបអ្នកជាចាហ្វាយងក់ក្បាលបន្តិចបញ្ជាក់ថាគេដឹងឮមុនន៨ងងាកមកមើលរាងតូចដែលនៅឡេមឡាមព្រោះមិនយល់ស្ថានការណ៍។
"អូនទៅសម្អាតកាយអោយស្រស់ស្រាយចុះណា៎បងមានការងាររវល់បន្តិចៗទៀតបងនឹងទៅតាម" និយាយទាំងលលកដៃអង្អែលសរសៃសក់រលោងរលាស់ដោយភាពខ្នក់ខ្នាញ់។
YOU ARE READING
ᥬ🔞᭄លោកប្ដី VIPᥬ🔞᭄
Fanfictionᥬ🔞᭄លោកប្ដី IVPᥬ🔞᭄ "ស្រាអញ្ជើញ មិនចង់ផឹក មានតែឲផឹកស្រាពិន័យហើយ" "ធ្វើបែបណាបន្ត?" "គ្មានធ្វើស្អីទេគឺពេលគេមកដល់កូរ៉េពេលណា ចាប់ការពេលនោះ មិនឲរត់គេចទៀតទេ" ជុងគុក