Part 28 : ងាប់ហើយ អាកូននេះវាបង្ខំក្មេងទេដឹង

3.5K 233 5
                                    


ក្រោយពីលួងលោមនាយតូចរួច ជុងហ្គុក ក៏ចុះមកខាងក្រោមវិញសិនដោយទុកឲ្យរាងតូចគេងសម្រាកតែម្ដង ។ កាយមាំចុះមកដល់ក៏ឃើញលោកចន នឹង អ្នកស្រីចន ព្រមទាំងជូហ្វីនៅអង្គុយនៅបន្ទប់ទទួលភ្លៀវជុំគ្នាតែម្ដង

" នោះប៉ាមកហើយៗ " គ្រាន់តែនាយដើរចូលទៅនាងក៏អង្រួនដៃប៉ានាងប្រាប់តែម្ដងដូចជាស្លន់ៗមិចមិនដឹង

" លួងសំណព្វចិត្តហើយឬ? " លោកចន ចោទសួរទាំងមុខស្មើរៗធ្វើឲ្យអ្នកស្រីចន លួចសើចហួសចិត្តនឹងប្ដីខ្លួន មើលក៏ដឹងថាកំពុងចង់បំភ័យកូនរឿងអ្វីមួយមិនខានទើបលេងទឹកមុខបែបនេះ

" លួងរួចហើយ គេជាប្រពន្ធខ្ញុំមិនមែនត្រឹមសំណព្វចិត្តសំណព្វជួយអីទេ " នាយសង្ហារតបប្រយោគលះៗ ដោយមិនគិតថាគាត់នឹងជំទាល់នឹងទំនាក់ទំនងរបស់ខ្លួនឡើយ

" ឃើញទេប៉ា បងជុងស្រឡាញ់ក្មេងនោះណាស់ណា ហើយឡើងកញ្ចាស់ក្បាលហៃ យកប្រពន្ធឡប់ៗទៀត " ងាប់ហើយៗ ប្អូនចង្រៃនេះ ទួលពិតរឿងរបស់នាយទៅលោកចនមិនសូវអីទេ នេះមកថាប្រពន្ធក្នេងនាយឡប់ៗទៀត ចំជាមិនដឹងអីពិតមែនហើយនេះ

" នែ៎កូនចម្កួតមិចបានថាបងឡប់អញ្ចឹង " អ្នកស្រីចន វាយដើមដៃនាងបន្តិច កូនអើយកូនអាសម្ដីរពិលរពូចនៀកគឺថាលេខមួយតែម្ដង បើជាកូនប្រុសវិញសង្ស័យត្រូវគេវាយរាល់ថ្ងៃមិនខាន

" សម្រេចថាពិតប្រាកដ?? " មិនដេញដោលអ្វីច្រើនលោកចន ក៏ចូលសាច់ករតែម្ដង ហើយក៏មិនចាំបាច់ត្រូវសួរនាំអ្វីដែលព្រោះនាងល្អិតជូហ្វីនិយាយអស់បាត់ទៅហើយនឹង

" ហួយប៉ា បើមិនពិតណាកូនប្រុសរបស់ប៉ាឯណាឡើងទៅលួងកូនគេម្លឹងៗហ៎ប៉ា " រកតែជុងហ្គុកហា៎មាត់ឆ្លើយតបមិនទាន់បានផង ជូហ្វីក៏អារកាត់ឡើងមកម្ដងទៀតធ្វើឲ្យជុងហ្គុក ហួសចិត្តនឹងប្អូនតែម្ដង

" នៅឲ្យស្ងៀមទៅមើលហ្វី " នាយសង្ហារសម្លក់ប្អូនបន្តិចសិនទើបងាកទៅឆ្លើយតបនឹងលោកចនវិញ

" ខ្ញុំយកពិតប្រាកដណាប៉ា ហើយក៏គម្រោងរៀបការឆាប់ៗនេះឯង ក៏សង្ឃឹមថាប៉ានឹងមិនបដិសេដទៅចុះ " រាងក្រាស់ និយាយទាំងសម្លឹងមុខអ្នកជាប៉ាចំៗបែបបញ្ជាក់ថាអ្វីដែលនាយនិយាយគឺសុតសឹងតែជាពាក្យពិត

អន្លង់ស្នេហ៌Omega (ចប់)Where stories live. Discover now