Ep45:វាគ្មានប្រយោជន៍!!

1.5K 98 4
                                    

រាងកាយដែលបាក់សភាពរាងកាយដែលលែងសឹងជាខ្លួនបន្តអង្គុយជ្រុបនិងតុទាំងភាពគ្មានក្ដីសង្ឃឹម អ្វីកគិតលែងចេញអ្វីក៏ពុំនឹកនា មិនថាបាយទឹកឬជាអ្វីនោះទេនាយលែងចាប់អារម្មណ៍ក៏លែងខ្វាយខ្វល់ពីវាព្រោះវាលែងសំខាន់ ជាងអ្វីដែលនាយកំពុងជួបពេលនេះទៅហើយ!

ចន ជុងគុក នេះជានាយឬ?
នេះជាសំណួរដែលនាយសួរខ្លួនឯងទាំងភាពអាម៉ាស់ទាំងភាពចំអន់អោយខ្លួនឯងដែលកំសាកមិនបានការឥតប្រយោជន៍មានរបស់ល្អបែរជាមិនចេះថែ។

ជារើយៗសន្សឹមៗយប់ក៏កាន់តែខិតទៅៗរហូតនាយមិនដឹងនោះទេថានេះជាម៉ោង8:00ព្រឹកទៅហើយ!

ដល់ពេលហើយ...
ដល់ពេលដែលនាយត្រូវទៅរកអ្នកម៉ាក់ទៀតហើយមិនថាគាត់និយាយបែបណាក៏នាយព្រមហើយក៏បែបនេះមិនមែនមួយថ្ងៃក៏មិនមែនមួយអាទិត្យតែវាក៏គន្លហហួសទៅអស់រយះពេលជាងពីរខែទៅហើយដែលនាយធ្វើសកម្មភាពដដែលៗបែបនេះ។

ជាង2ខែដែលឃើញថាគេក៏ឈឺគួរសមមិនមែនឈឺកាយតែវាឈឺចិត្តហើយក៏ជាអ្វីដែលលោកស្រីចង់បានត្បិតបារម្ភកាលបើឃើញរាងកាយកូនខុសធម្មតាដែលហាក់ប្រាស់ចាកពី ចន ជុងគុក ដែលស្រស់សង្ហានិងស្រស់ស្អាត
ប៉ុន្តែរយះពេលគន្លងមកនេះគេប្រែប្រួលមិនមែនមិនសង្ហាគ្រាន់តែមិនស្រស់បស់ មិនសូវនិយាយតែក៏មិនឈប់មកអង្វរសុំជួបថេយ៉ុង ទោះត្រឹមជាកន្លែងដង្កល់ធាតុមិនមែនជាមនុស្ស ក៏គេមានះចង់ជួប ចង់ឃើញទើបលែងហាមក៏អោយគេអស់ចិត្ត អោយគេទៅត្បិតយល់ថា គន្លងមកនេះក៏សមគួរតែបន្តទៅមុខទៀតគឺជាគេដែលគ្រប់គ្រងខ្លួនឯង!!

"អរ-អរគុណម៉ាក់" នាយនិយាយទាំងរភើបស្ទុះមកអោបគាត់ទាំងមានតំណក់ក្ដៅអ៊ុនៗកំពុងស្រក់!

អ្នកស្រីអង្អែលដើមដៃគេបន្តិចមុននិងស្រដី!
"តែមិនមែននៅសេអ៊ូលទេ"

".....នៅទីណា?" មុខដែលផ្ដើមមានសំណើមក៏ខ្សត់ស្ងួតមកវិញទាំងដែលយល់ថាអ្នកម៉ាក់កំពុងលេងសើចជាមួយនាយហើយ។

"នៅប៊ូសាន...ពេលទៅដល់អែងស្វែងរក យ៉ុងជូ ហើយសួរគេទៅថាគេយកទៅទុក្ខនៅឯណា!!" មិនអោយកូនសួរបកទាន់លោកស្រីចនក៏ដកខ្លួនពីការអោបមុននិងដើរចូលទៅខាងក្នុងវិញទាំងមិនភ្លេចអោយអ្នកយាមទ្វាហាមកុំអោយជុងគុកចូលតាម។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now