ភាគទី7"ខំលួងហេីយនៅធ្វេីភ្លេីទៀត"
ក្រាក~~~~ សម្លេងបេីកទ្វាបន្ទប់ថ្នមៗដោយស្នាដៃរបស់នាយតូចដែលបានឡេីងមកតាមជុងហ្គុកមុននេះ ព្រោះអម្បាញ់មិញឃេីញជុងហ្គុកហាក់ដូចជាមិនសូវស្រួលទាល់តែសោះទេីបខ្លួនឡេីងមកតាមមេីលនាយ អាការៈបែបនេះគឺបារម្ភពីជុងហ្គុកច្បាស់ណាស់ណាស់។
ថេហ្យុងទាញទ្វាបិទថ្នមៗសឹមដេីរចូលទៅខាងក្នុង ក៏ឃេីញថាជុងហ្គុកកំពុងតែអង្គុយនៅមុខកញ្ចក់។
"ឯងចូលមកធ្វេីអី? សប្បាយចិត្តណាស់មែនទេដែលឯងបានឈ្នះ
យេីងនោះ?" ជុងហ្គុក ឃេីញថេហ្យុងចូលមកភ្លាមនាយក៏បោះប្រោគប្រកបដោយសម្តីគ្រោធគ្រាតភ្លាម ទឹកមុខរបស់នាយមិនពេញចិត្តនឹងថេហ្យុងឡេីយក្នុងពេលនេះព្រោះគេជាដេីមហេតុធ្វេីអោយនាយត្រូវជាំមុខអស់ភាពស្រស់សង្ហាសម្រាប់ទាក់ទាញចិត្តស្រីៗ។"ក៏សប្បាយចិត្តតិចតួចនឹងណា យ៉ាងម៉េចលោកខឹងខ្ញុំហេស៎?" ថេហ្យុង ក៏តបតវិញដោយសម្តីផ្គេីនឌឺដងនាយជាស្វាមីប្រកបដោយទឹកមុខញញឹមស្រស់។
"ហឹុស!! យេីងខឹងមិនខឹងជារឿងរបស់យេីង ឯងឆាប់ចេញពីបន្ទប់របស់យេីងក្នុងពេលឥឡូវនេះភ្លាម "ជុងហ្គុក
"សឺត!!!? ខ្ញុំមិនចេញ លោកប្តីចង់វាយខ្ញុំហេស៎?" ថេហ្យុង ស្រាប់តែស្ទុះទៅចាប់ថេីបថ្ពាល់ជុងហ្គុកមួយខ្សឺត ដែលការថេីបមួយនេះធ្វេីអោយជុងហ្គុកគាំងជាខ្លាំង។
"ឯងឡប់មែនទេបានជាមកថេីបយេីងហាស៎??" ជុងហ្គុក ក៏ក្រោកឈរហេីយបែមុខមកឈរតទល់មុខចំពោះថេហ្យុងដែលស្ថិតនៅត្រឹមកររបស់នាយប្រកបដោយសម្តីគ្រោធគ្រាតខឹងសម្បារលាយគ្នា មនុស្សកំពុងតែងរង៉ក់មិនសប្បាយចិត្តផងមកថេីបគេនឹងដឹងគេខឹងអត់ហា៎។
ថេហ្យុងមិនមាត់ក៏លេីកដៃស្រាក់កញ្ចឹងករនាយក្រាសហេីយជំទេីតជេីងបន្តិចមុននឹងផ្ងេីយមុខខ្ពស់ទៅថេីបលេីបបូមាត់នាយក្រាសថ្នមៗព្រមទាំងបិទភ្នែកជិតឈឹង ជុងហ្គុកស្ងៀមបន្តិចពេលត្រូវថេហ្យុងថេីបបបូមាត់របស់ខ្លួន ។ថេហ្យុងបានធ្វេីសកម្មភាពថេីបផ្តិតលេីបបូមាត់ថ្នមៗតែម្នាក់ឯងគ្មានការតបស្នងពីនាយជាស្វាមីវិញឡេីយ បានបន្តិចថេហ្យុងក៏ដកបបូមាត់ចេញទាំងពេបមាត់។
YOU ARE READING
♡ლឥទ្ធិពល ភរិយាლ♡
Short Storyខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/12/2022 និពន្ធដោយ: ចនម៉ាយ៉ានី