Ep22 : សុំគេងអោបលើកចុងក្រោយ

1.4K 80 0
                                    

ចំណែកឯអ្នកដែលដើរទាំងមិនខ្វល់ពីគេមុននេះក៏ងាកក្រោយហាក់រកគេតែពេលងាកក៏ឃើញថាគ្មាននោះទេ ខណៈមុខតូចដែលពោរពេញស្នាមញញឹមមុននេះក៏ប្តែជាស្ងួតវិញ ក្ន៧ងចិត្តគឺចង់ឲ្យគេមកជាមួយដើម្បីបញ្ឈឺគេដោយធ្វើមិនខ្វល់ជាមួយ ចាត់ទុកដូចអមនុស្សតែពេលនេះក៏បរាជ័យត្បិតគេបែរជាមិនមកតាម អារម្មណ៍នៃការខនចិត្តក៏បង្ហាញឡើងទាំងមិនលាក់បាំងទើបធ្វើឲ្យកម្លោះសង្ហាកូនអឺរ៉ុប ចោទសួរទាំងដឹងច្បាស់។

"មានរឿងអ្វីឬ?"រ៉េមុន
"គឺ...គ្មានអ្វីទេ" នាយតូចប្រកែកទាំងទឹកមុខញឹមៗ
"មុននេះក៏ឃើញថាហាក់មានរឿងនិងគ្នា" ព្រោះមើលទៅម្នាក់ដូចមើលមុខគ្នាមិនចំនោះទេ។

"គឺ...តិចតួច"
"លែងលះ...មិនមែនជារឿងតិចតួចទេ" ការលែងលះបែកបាក់គ្នាចាត់ទុកជារឿងតិចតួចឬ?
អត់ទេ វាជារឿងមួយដែលសំខាន់និងចាំបាច់ត្រូវខ្វាយខ្វល់ការសាងគ្រួសារនីមួយៗវាពិបាកណាស់ហើយលែងលះគ្នាក៏រឹតតែជារឿងពិបាក។

"លោករ៉េ អាចកំដរខ្ញុំផឹកបានទេ?" មិនដឹងទេ នាយឆ្លើយមិនចេញទេ ថាវាជារឿងសំខាន់ឬក៏គ្រាន់តែជារឿងចង់ឈ្នះនោះ ដឹងត្រឹមថាខណៈនេះពិបាកក្នុងខ្លួនណាស់ វាហាក់ហេលហល់ខុសចម្លែក ចិត្តមិនដាច់ស្រឡះ ថាអហវីដែលនាយចង់បានវាជាការលែងលះឬក៏អ្វីផ្សេង?
បើជាការលែងលះហេតុអ្វីចាំបាច់ ខ្វល់ខ្វាយយ៉ាងនេះ?
លែងហើយវានឹងចប់ជីវិតនាយក៏ត្រឡប់ទៅដូចពីមុនវិញដែលសប្បាយមានសេរីភាព គ្មានរឿងត្រូវគិតច្រើនដូចជាពេលនេះទេ...
(ហេតុអ្វីខ្ញុំមានអារម្មណ៍ថាពិបាកយ៉ាងនេះ?) នាយពោលក្នុងចិត្តទាំងស្បតបានថាវាតឹងទ្រូងសឹងប្រះ ស្អប់គេដែលមិនព្រមតាម អោយនាយបញ្ឈឺ ស្អប់គេដែល ចេះនិយាយតែពាក្យសំទោសៗៗៗលើកណាក៏និយាយពាក្យនោះតើគេគ្មានអ្វីក្រៅពីសំទោសទេ?

"ទីនេះក៏មានក្លឹបដែល អាចចូលទៅលំហាយកាយបាន " នាយជាម្ចាស់ទីនេះទាំងរីស៊ត ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដផ្សេងៗដែលមាននៅមាត់សមុទ្រនេះ ទើបនាយណែនាំព្រោះបើទៅទីនោះវាអាចនិងធ្វើឲ្យអារម្មណ៍ល្អមកវិញ ទោះនាយចង់សួរក៏ត្រូវលាក់វិញព្រោះមើលដឹងថាអ្នកម្ខាងក៏ពិបាកនិងបរិយាយ។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now