ក្នុងមួយថ្ងៃនេះ នេះជាលើកទី2ហើយដែលគេគំហកដាក់នាយ គំហកដោយសារមនុស្សស្រីម្នាក់នេះ ពេលនេះក៏ដូចគ្នាគេមិនសួរនាំមិនស្ដាប់ហេតុផល ជឿអ្វីតែឃើញនិងភ្នែក មិនព្រមស្វែងយល់សួរនាំនេះគេក្លាយជាបែបនេះដោយរបៀបណា?
"ល-លោក" ស៊ូជី ផ្ដើមអណ្ដើតអណ្ដក់សសឹកធ្វើឲ្យ ជុងគុក កាន់តែអាណិតស្រណោះទើបលលកនាងមកបីទាំងមិនខ្វល់ពីអ្នកជាភរិយាឬសួរនាំនោះឡើយ តើឲ្យនាយសួរយ៉ាងមិចទៀត?
បើនាយឃើញនឹងភ្នែកថា ថេយ៉ុង ពិតជាជះកាហ្វេក្ដៅៗមកលើស៊ូជី ពិតមែន ត្រូវហើយថេយ៉ុងគេមិនចូលចិត្តកាហ្វេទេនេះក៏អាចជាមេរឿងដែលនាំឲ្យ ថេយ៉ុង ក្លាយទៅជាមនុស្សឥតកាគិតយល់តែចិត្តខ្លួនឯង។"ចាំខ្ញុំជួយលាបរបួសឲ្យ" ស៊ូជី មិនតបក៏អោនមុខជ្រុបហាក់បីដូចខ្លាចចិត្តមិនហ៊ានទើប នាយបន្ថែម។
"កុំខ្លាចអី ខ្ញុំនៅទីនេះហើយគ្មាននរណាធ្វើបាបនាងបានទេ" គ្មាននរណា នេះគេចង់សំដៅមកលើនាយឬ ? ថេយ៉ុង គិតទាំងហួសចិត្ត អស់វាចាតើវាជាស្អីណាស់ណាទៅបានជា ប្រែក្លាយមកជាបែបនេះទាំងដែលគេពោលថាស្រឡាញ់នាយ មិនខ្វល់និងនារីដទៃ ដូចកាលពីយប់អ៊ីចឹងគេមិនខ្វល់ជាមួយស៊ូជី ទាំងដែលស៊ូជីក៏រលាកសូកូឡាដែលតែគេមិនខ្វល់មកសួរនាំនាយបារម្ភពីនាយ តែខណៈនេះគឺអត់ទេ គេមិនស្ដាប់ហេតុផលមិនសួរនាំនៅលើកបី ស្រីផ្សេងចំពោះមុខនាយទៀត។"ជុងគុក..ហេតុអីក៏លោកមិនសួរនាំខ្ញុំ?" គេប្រុងនិងដើរចេញទៅហើយតែក៏ត្រូវទច់ងក់ កាលបើឮ នាយតូចស្រដីបែបបេះ នាយអាចទាយដឹងថាគេកំពុងអន់ចិត្ត និងខ្លាចក្នុងពេលតែមួយតែអោយនាយធ្វើយ៉ាងមិចបើគេជាអ្នកខុសមែននោះ? បែបនេះទើបគេផ្ដល់ចម្លើយទាំងមិនគិតច្រើន...
"សួរអ្វីទៀតបើបងឃើញនឹងភ្នែកទាំងគូរហើយនោះ?" មែនហើយនាយស្រឡាញ់ៗខ្លាំងទៀតផងតែនាយមិនមែនមនុស្សលំអៀងមិនស្គាល់ខុសមិនស្គាល់ត្រូវនោះទេ។
"លោកជឿនូវអ្វីដែលឃើញនិងភ្នែកមែនទេ?" សំឡេងកាន់តែស្រាលៗប្រភេទដែលនាយតូចមិនធ្លាប់មាន យល់ថាខ្លួនឯងប្រែជាបែបនេះវាចម្លែកណាស់ប្រែជាមនុស្សភ្នែកទន់ ភ័យខ្លាចជាពិសេសខ្លាចគេលែងយកចិត្តទុកដាក់ជាមួយគ្រែងគេក៏ដឹង មិនមែនឬ ថាទាំងអស់វាជាអ្វីដែល គីម ថេយ៉ុង ខ្លាចនិងស្អប់បំផុត។
ហេតុអីគេគិតថារាល់កំហុសឬសកម្មភាពភ្នែកតែងតែមើលដឹងទាំងអស់ឬ?
ភ្នែកជាផ្នែកមួយដែលអោយយើងមើលឃើញតែយើងក៏មិនត្រូវវិនិច្ឆ័យដោយសារការមើលឃើញមួយចន្លោះតូចបែបនេះទេ ហេតុអី?
YOU ARE READING
ᥬ🔞᭄លោកប្ដី VIPᥬ🔞᭄
Fanfictionᥬ🔞᭄លោកប្ដី IVPᥬ🔞᭄ "ស្រាអញ្ជើញ មិនចង់ផឹក មានតែឲផឹកស្រាពិន័យហើយ" "ធ្វើបែបណាបន្ត?" "គ្មានធ្វើស្អីទេគឺពេលគេមកដល់កូរ៉េពេលណា ចាប់ការពេលនោះ មិនឲរត់គេចទៀតទេ" ជុងគុក