Ep12 : អារម្មណ៍ប្លែក

1.4K 91 0
                                    

"ស៊ូជី នាងមិនអីទេមែនទេ?" ព្រោះមិនឃើញជុងគុក ទៅខ្វល់ជាមួយនិងស៊ូជីទើបថេយ៉ុងសួរទាំងបារម្ភត្បិតសូកូឡាមិនក្ដៅក៏ដោយ។

"គឺមិនអីទេី.." អ្នកដែលខ្ទប់ខ្លួនស្រែកមុននេះក៏ប្រឡែងដៃចេញអស់អារម្មណ៍រលីងដែលត្រូវប្រុសសង្ហាមកស្ដីឲ្យបែបនេះតែមិនថ្វីទេសំខាន់នាងបានលុយពីថេយ៉ុងទោះត្រូវស្ដីថាបន្តិចក៏មិនអីដែល តែក៏ចង់ដឹងថាបុរសចំពោះមុខនេះល្អបានប៉ុន្មានក្ដាទៀតខណៈមានស្រីតាមរហូតនោះ?

"បងគិតថាយើងគួរតែត្រឡប់ទៅវិញ" ជុងគុក បបួលសំណព្វចិត្តទៅវិញព្រោះមិនចង់មានរឿងរញ៉េរញ៉ៃច្រើនទៀត ម្យ៉ាងក៏ហត់ព្រោះធ្វើដំណើរមកឆ្ងាយដែរ។
"ក៏បាន..តែស៊ូជីផ្ទះនាងនៅឯណាដែរ?" នាយតូចក៏ព្រមដោយពុំប្រកែកតែក៏ងាកមកសួរនិងសស្រីល្អដែលឈរមិនឆ្ងាយពីពួកគេប៉ុន្មាន។

"យើងមិនទាន់មានកន្លែងស្នាក់នៅទេព្រោះទើបតែមកទីនេះដែរ" នាងឆ្លើយទាំងញញឹមស្លូតបូត
"អ៊ីចឹងនាងអាចទៅនៅផ្ទះជាមួយពួកយើងសិនក៏បានទម្រាំនាងរកកន្លែងនៅបាន" នាយតូចស្រីដីបបួលទាំងញញឹមខណៈកន្ទុយភ្នែកក៏ផ្ដល់សញ្ញាព្រឺតៗ
"មិនរំខានអ្នកទាំងពីរទេមែនទេ?"
"អត់រំខានទេ"

"ថេយ៍ហេតុអីក៏ឲ្យនាងទៅនៅជាមួយខន់ដូរមានច្រើនណាស់មិចមិនអោយនាងរកទៅ?" ជុងគុកចាប់ដៃថេយ៉ុងជាប់ព្រោះមិនពេញចិត្តដែលដំណើរក្រេបទឹកឃ្មុំរបស់ខ្លួនមានអ្នកជ្រាជ្រែកបែបនេះ។
"កុំចង្អៀតចិត្តពេកបានទេ ផ្ទះយើងក៏ធំបន្ទប់ក៏ច្រើនយ៉ាងមិចខ្លាចច្រលំបន្ទប់ហើយចូលទៅគេងជាមួយនាងឬ?" សម្ដីនេះដូចជាមនុស្សប្រច័ណ្ឌប្ដី តែអត់ទេនាយគ្រាន់តែនិយាយអីដូចទៅនិងមនុស្សប្រច័ណ្ឌតែប៉ុណ្ណោះ។
"អត់ទេ.." នាយប្រកែកញាប់ស្មេរថ្វីត្បិតនឹកឆ្ងល់ប្រយោគខាងលើក៏ដោយតែដាច់ខាតនាយមិនធ្វើឲ្យថេយ៉ុងខូចចិត្តដោយសារនាយនោះទេ។

"សម្រេចថាឲ្យស៊ូជីទៅនៅជាមួយហើយណា៎  តោះពួកយើងទៅផ្ទះទៅយប់ហើយ" សម្រួបសម្រួលគ្នារួចពួកគេក៏ឡើងឡានខណៈថេយ៉ុងក៏អង្គុយជិតជុងគុកឯស៊ូជីក៏អង្គុយនៅបាំងក្រោយយយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែក្នុងខួរក្បាលនាងមិនបានស្ងប់ស្ងាត់នោះទេនាងកំពុងតែសម្លឹងមុខ ជុងគុក ដោយការពិចារណា ។
(សង្ហាជាងប្រុសដែលធ្លាប់ជួប) ស្រីស្រស់និយាយក្នុងចិត្តទាំងគិតពីរូបរាងនិងសម្រស់របស់គេដែលមិនអន់នោះទេទាំងសង្ហាស្អាតគ្រប់កន្លែងទោះមើលទៅមិនចូលចិត្តនាងខ្វល់តែជាមួយប្រពន្ធ តែក៏ចង់ដឹងថាបើចំណីមកដល់មាត់ហើយនៅអង្គុយគិតទៀតឬក៏អត់?

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now