Part14: មើលអ្នកណាយកដុំឥដ្ឋឲ្យខ្ញុំ

4K 257 4
                                    



បន្ទាប់ពីខ្មាស់អ្នកទាំងពីរពេលនេះថេយ៉ុង កំពុងសម្ងំក្នុងបន្ទប់រាងក្រាស់ ខឹងចិត្តនឹងខ្លួនឯងដែលថ្លើមធំពាសមេឃហ៊ានពើងទ្រូងតតាំងជាមួយនឹងប្អូនស្រីរបស់រាងក្រាស់យ៉ាងហំហាន ។

" ក្មេងក្បាលរឹងមិចមិនចុះទៅញាំបាយ? " ជុងហ្គុក ដើរទៅជិតរាងតូចទាំងលើកចិញ្ចើមសួរ នាយបានឲ្យអ្នកបម្រើឡើងមកហៅពីរដងហើយតែនាយតូចនៅតែមិនព្រមទៅ ទើបនាយសម្រេចចិត្តបិទទូរស័ព្ទដែលខ្លួនកំពុងនិយាយមកតាមហៅដោយផ្ទាល់បែបនេះ

" មិចលោកពូមិនប្រាប់ខ្ញុំថាជាប្អូន? ឲ្យខ្ញុំទៅជេរនាងឡែតៗទៅកើត ហុឹស " នាយតូចចោទសួរទាំងមិនសុខចិត្ត ឃើញនាយបែបនេះហើយនាយនៅអាចសើចចេញទៀត

" ប្រាប់អី? មិនបានដឹងថាគួរប្រាប់អីផង មកកុំនិយាយច្រើនពេកទៅញាំបាយឲ្យលឿន "

" អត់! "

" តែហ៊ានតវ៉ាច្រើនប្រយ័ត្នបង រំលោភហើយយកទៅលក់ឲ្យតាៗស្បែកជ្រែវជ្រួញមុខអាក្រក់ៗទៅ " ជុងហ្គុក ច្បិចថ្ពាល់រាងតូចបន្តិចហើយថែមទាំងនិយាយឌឺទៅកាន់នាយតូចថែមទៀត ។

" អ្ហឹកៗ លោកពូជាមនុស្សអាក្រក់ជាងគេលើលោក " ថេយ៉ុង ទាញខ្នើយគប់ជុងហ្គុកទាំងចិត្តខឹង ប្រុសម្នាក់នេះមិនដែលចេះលួងលោមនិយាយផ្អែមយ៉ាងមិចទេ អាអីគម្រាមគេរហូតអាងតែគេជាក្មេងស្លូតបូត

" មិននិយាយលេងទេ ចង់នៅជាមួយបងឬចង់នៅជាមួយតាៗអស់នោះ? " ជុងហ្គុក ធ្វើមាំនិយាយម្ដងទៀតទៅកាន់នាយតូច ទាំងដែលក្នុងចិត្តអស់សំណើចនិងថេយ៉ុងសឹងស្លាប់ទៅហើយ ហើយនរណាទៅថ្លើមដុះរោមហ៊ានលក់ក្មេងសាច់ខ្ចីម្នាក់នេះទៅ បើក្នុងចិត្តនៀគកំពុងតែបាត់មុខមិនបានផងនេះ

" អ្ហឹកៗ ខ្ញុំសុខចិត្តនៅជាមួយលោកពូក៏មិននៅជាមួយតាៗអស់នោះដែល " រាងតូចរៀបរាប់បណ្ដើរព្រមទាំងយំបណ្ដើរ យំនេះយំពិតមែនណា មិនមែនយំសម្ដែងទេ:( ក្នុងចិត្តភ័យសឹងតែស្លាប់ទៅហើយបើនាយលក់នាយមែននោះនាយសុខចិត្តខាំអណ្ដាតឲ្យស្លាប់មិនខានទេ

" អ្នកណាលោកពូអូន? បងជាអ្នកណានិយាយឲ្យត្រូវបន្តិចទៅមើល " អ្នកខាងនេះកាន់តែបានចិត្តទើបកាន់តែធ្វើឱ្យរាងតូចស្ដាប់តាមនាយបន្ថែម

អន្លង់ស្នេហ៌Omega (ចប់)Where stories live. Discover now