បន្ទាប់ពីមកដល់ផ្ទះភ្លាមថេយ៉ុង ក៏ឡើងទៅគេងតែម្តង បាយមិនបានរៀបរាប់អ្វីច្រើនឡើយ គ្រាន់តែប្រាប់យាយនាយថានាយជ្រុលគេងនៅកន្លែងធ្វើការហើយ ព្រឹកឡើងក៏ទៅសាលាទើបមិនបានទាក់ទងមកប្រាប់គាត់ប៉ិននឹងឯង ។" ច្បាស់អត់ថាផ្ទះនេះ? " ហ្វាងសុីង ចោទសួរទៅអ្នកម្ខាងទៀតដែលបានមកស៊ើប
" ច្បាស់ណាស់ ផ្ទះមួយនឹងហើយ " មិនចាំយូរពួកគេក៏ចូលទៅតែម្តង
" តើមករកអ្នកណាដែលលោក " វ័យចំណាស់មកនិយាយរាក់ទាក់
" ជាយាយ....អឺយាយរបស់ ...." អុឺយ ឈ្មោះអីទៅវើយ(;'༎ຶٹ༎ຶ') មិនដែលស្គាល់ឈ្មោះផងនៀក ងាប់ហើយអាសុីងអើយនេះខំមកឡើងហំ តែមើលឥឡូវចុះ
" តើមានអ្វីមែនទេ "
" តើយាយមានចៅប្រុសម្នាក់រាងក្មេង និយាយស្ដីឡប់ៗ អឺយ សុំមើលមុខចៅយាយបន្តិចមក " មិនដឹងជាត្រូវនិយាយយ៉ាងមិចបានវាសាកសមទេ ហើយរាងក្រាស់នឹងក៏ណាស់ទៀត បញ្ជាអោយមកចាប់កូនគេ សូម្បីតែឈ្មោះកូនគេក៏មិនស្គាល់ផង
" ចាំបន្តិចអញ្ចឹង " គាត់ងក់ក្បាលតិចៗ មិនដឹងជាមានបញ្ហាអ្វីនោះទេ មើលទៅពួកគេក៏ដូចជាមិនមែនស្លូតបូតដែល
~តុកៗ
" ចៅថេយ៌ ចុះមកក្រោមបន្តិចមកចៅ " វ័យចំណាស់គោះទ្វារហៅអ្នកខាងក្នុងចេញមក
" ហ្ហឹកៗ ខ្ញុំទើបតែបានគេងទេ ហើយនរណាអត់មាយាទម្ល៉េះមករកស្អីស្មានឹង " ថេយ៉ុង ស្រែកយ៉ៃពីខាងក្នុងមក មនុស្សទើបតែគេងមិនបានមួយម៉ោងផង
" លឿនៗមកចៅ " គាត់តឿនរាងតូចម្ដងទៀត មួយសន្ទុះទើបរាងតូច ចេញមកទាំងមុខក្រម៉ូវតែម្ដង ខឹងណាស់កំពុងតែគេងលក់ស្រួលផង
" អូយ! ព្រះជួយមកទៀតហើយម៉ែអើយ " ថេយ៉ុង ភ្ញាក់ស្ទើរតែទន់ជង្គង់ក្រោយឃើញហ្វាងសុីង មិនដឹងថាជាទៅជំពាក់កម្មស្អីនឹងគ្នាទេ ទើបចងកម្មពៀរនិងនាយយ៉ាងនេះ
" រៀបចំខ្លួនមក" ស្អី? រៀបចំខ្លួនស្អី ហើយមកនិយាយស្អីដាច់ក្បាលដាច់កន្ទុយនៀគ
" រៀបស្អីហើយទៅណា មិនទៅទេ " រាងតូច ក្រវីក្បាលសុខៗក៏មកអោយរៀបចំឥវ៉ាន់ ហើយប្រុងយកខ្លួនទៅណា
YOU ARE READING
អន្លង់ស្នេហ៌Omega (ចប់)
Actionក្មេងម្នាក់នេះចេះពង្វក់ច្បាស់ណាស់ នៅសុខៗក៏ត្រូវជាប់ចិត្តជាមួយក្មេងឡិឡក់ពីពេលណាក៏មិនដឹង ក្មេងតូច Omega ធ្វើឲ្យ Alpha CEO វ័យក្មេងងប់ងល់ដូចជាត្រូវថ្នាំសណ្ដំ🍫🚬 Date:23/07/2022