Part 2 : សង្ឃឹមថាគេមិនមែន Alpha ចុះ

4.7K 310 5
                                    


យប់កាន់តែជ្រៅក្នុងក្លឹបកាន់តែមានមនុស្សច្រើនអ៊ូអរជាងមុន រាងតូចច្រឡឹងក៏កំពុងតែមមាញឹកនឹងការងារខ្លួន ។ មនុស្សដែលមកទីនេះក្នុងនោះក៏មានប្រភេទមនុស្សកេងចំណេញចូលចិត្តលូកលាន់ផងដែរ ហើយថេយ៉ុងក៏ស្ថិតនៅចំណុចដែលមានមនុស្សប្រុសជាច្រើនប៉ងប៉ះពាល់ផងដែល មិនចម្លែកទេព្រោះតែនាយស្អាតនោះអី ។

" អូយ!! " ស្របពេលដែលកំពុងតែរៀបចំតុនោះ នាយតូចស្រាប់តែស្រែកឡើងព្រោះតែត្រូវបានមនុស្សមិនស្គាល់មុខមកប៉ះពាល់ខ្លួន

" អ៎ាយអាឡប់ អាមុខពស់ថ្លាន់ " ថេយ៉ុង ស្រែកជេរឡែតៗ ព្រោះតែខឹងនឹងប្រុសម្នាក់នោះដែរថ្លើមធំពាសមេឃហ៊ានយកដៃស្មោគគ្រោករបស់គេមកប៉ះពាល់នាយ

" យ៉ា! ក្មេងតូចរូបរាងមិនអន់ទេ ធ្វើប្រពន្ធបងទេ? "

" ថ្វើយ! អាមុខកាំប្រមា ប្រពន្ធក្បាលឯងស្អីចេញអោយឆ្ងាយពីយើងទៅ " នាយតូចញេញចេញធ្មេញដាក់អ្នកម្ខាងទៀត មុខអោយឡើងអាក្រក់ហើយចេះមកបបួលនាយដែលស្អាតដូចទេពវបុត្រនៀគធ្វើប្រពន្ធកើត😔 បើស្អាតដូចOPPA អីទៅគ្រាន់តែនឹងពិចារណាបន្តិច

" សម្ដីខ្លាំងគ្រាន់បើ ចាំមើលណា " នាយកម្លោះញញឹមខិល បន្តិចឆ្នាស់ៗបែបនេះសប្បាយលេងណាស់ ។ នាយចាប់ទាញនាយតូចចេញពីកន្លែងនោះ ថេយ៉ុង ស្រវេស្រវាគេចចេញ អ្នកនៅទីនោះគ្មាននរណាចាប់អារម្មណ៍ពីអ្នកទាំងពីរឡើយ ការប្រតាយប្រតប់គ្នាក៏ចាប់ផ្តើម កំពុងតែទាញចុះទាញឡើងប្រុសម្នាក់នោះស្រាប់តែលែងថេយ៉ុង ភ្លាមៗ ក្រោយប្រទះឃើញចិញ្ចៀនដែលនៅលើដៃរាងតូច

        ប្រុសម្នាក់នោះប្រញាប់ប្រញាល់ចែញពីនាយតូចយ៉ាងលឿន ពុទ្ធោអើយបិះសុីគ្រាប់សំណរបាត់ទៅហើយចេះបានឃើញទាន់ កុំអីប្រហែលគ្មានសល់សាកសមជួបគ្រួសារនោះទេ ។

" អាវ?? កើតស្អីនឹង?? " នាយតូចឆ្ងល់ឡើងបន្តិចក្រោយឃើញរឹកពាភ័យៗរបស់ប្រុសម្នាក់នោះ មករញ៉េរញ៉ៃខ្លួនសុកៗក៏ឆ្លេឆ្លារត់ទៅបាត់ ធ្វើដូចជានាយនឹងខ្មោចយ៉ាងអញ្ចឹង

" ថេយ៉ុង មកឈរធ្វើអីទីនេះមិចមិនធ្វើការ " មេការសួរទៅនាយតូច ឃើញថាកែវស្រារញ៉េរញ៉ៃពេញតុតែរាងតូចនៅឈរធ្វើមិនដឹង

អន្លង់ស្នេហ៌Omega (ចប់)Where stories live. Discover now