Episode 37 : កុំគិតពីអ្នកផ្សេង...

5.1K 489 5
                                    

អុីលីហ្សា ទាញទ្វារបន្ទប់បិទទាំងគុំគួនក្នុងចិត្តមុននឹងដើរបង្ហួសទៅបន្ទប់របស់នាងដែលនៅក្បែរនោះ ។

" បារី " ថេយ៉ុង ហៅរាងក្រាស់ខ្សាវៗទើបដកខ្លួបតូចល្អិតចេញពីការអោបហើយ ជុងហ្គុក ក៏សម្លឹងមុខតូវស្អាតរបស់គេទាំងរងចាំស្តាប់ដូចគ្នា ។

" បើថ្ងៃមួយបារីចង់បោះបង់ស្រ្តបឺរីបារីកុំ--- " និយាយតែប៉ុណ្ណឹងបបូរមាត់ទន់ល្មើយក៏មិនអាចងើបបន្តទៀតបានព្រោះតែ Billionaire រូបសង្ហាបានទម្លាក់បបូរមាត់ស្តើងមកថើបបំបិទដើម្បីកុំអោយគេនិយាយពាក្យមិនល្អចេញមកច្រើនជាងនេះ នាយមិនចង់លឺមិនចង់ស្តាប់ហើយក៏មិនចង់គិតអ្វីផ្សេងឬក៏គិតពីរអ្នកណាទាំងអស់ពេលដែលនៅជាមួយនិង ថេយ៉ុង នាយចង់ប្រើពេលវេលានៅជាមួយគេអោយមានតែភាពផ្អែមល្ហែមកក់ក្តៅនិងមានក្តីសុខតែប៉ុណ្ណោះ ។

" នៅជាមួយបារីកុំនិយាយពីអ្នកផ្សេងអី " បាតដៃក្រាស់លើកអង្អែលលើថ្ពាល់ក្រពុំរបស់ ថេយ៉ុង តិចៗទាំងកែវភ្នែកមិនដកចេញពីរង្វង់មុខស្អាតរបស់រាងតូចដែលកំពុងតែសម្លឹងមើកមកនាយដូចគ្នា ។ កែវភ្នែកដែលលាក់អារម្មណ៍ជាច្រើនរវាងអ្នកពីរសម្លឹងមើលគ្នាហាក់ដូចជាកំពុងឆ្លើយឆ្លងគ្នាមុនពេលដែលត្រូវបិទជិតលែងអោយបានឃើញអ្វីទៀតក្រៅពីទុកតួនាទីអោយត្រចៀកស្តាប់លឺសំឡេងដកដង្ហើមនិងសំឡេងចង្វាក់បេះដូងលោតពេលដែល Billionaire រូបសង្ហាអោនមុខសង្ហាចុះយឺតៗទៅផ្អឹបបបូរមាត់ស្តើងលើបបូរមាត់ទន់ផ្អែមរបស់ ថេយ៉ុង ថ្នមៗមុននឹងហើបជញ្ជក់តិចៗរហូតក្លាយជាការថើបដ៏រោលរាលនាំអោយរាងកាយទាំងពីរក្តៅគគុកដូចស៊ុបពុះហើយក៏ជ្រុះបាត់អស់នូវសម្លៀកបំពាក់ដែលជាប់លើខ្លួនរាងខ្លួនបន្សល់តែរាងកាយដែលទទេរស្អាតបង្ហាញបង្អួតគ្នាទៅវិញទៅមក... ។

ជុងហ្គុក ទម្លាក់ខ្លួនមាំក្រាស់លើខ្លួនតូចស្តើងរបស់ ថេយ៉ុង ក្រោមភួយក្រាស់ដែលគ្របត្រឹមចង្កេះ បាតដៃក្រាស់ក្តៅភាយៗលើកអូសកាត់លើស្បែកទន់រលោងរបស់រាងតូចដោយកាយវិការថ្នាក់ថ្នមហាក់លួងលោមចិត្តនាយតូចកុំអោយគិតអ្វីផ្សេងពីក្រៅរឿងសប្បាយៗជាមួយភាពកក់ក្តៅនិងសេចក្តីសុខដែលនាយប្រគល់អោយគេ ។ ក្នុងចិត្តរបស់ Billionaire រូបសង្ហាក្រៀមក្រំបំផុតពេលឃើញថាចោរតូចធ្វើមុខក្រៀមក្រោះមិនសប្បាយចិត្តមិនមានស្នាមញញឹមដូចរាល់លើកបេះដូងនាយឈឺចុកផ្សារក្រហាយហើយក៏ឈឺចាប់បំផុតពេលមាត់ដែលនាយតែងតែថើបសឹងគ្រប់ហើបខ្ជាក់ទម្លាក់ពាក្យឈឺចាប់ចេញមក ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now