ភាគទី៥៨: ពិសេសខ្លាំងណាស់លោកប្ដី

5.2K 331 6
                                    

ភូមិគ្រឹះ Jeon

ឡានស្ព័រទំនើបក៏បោលរត់ចូលមកក្នុងបរិវេណភូមិគ្រឹះដ៏ធំនៃត្រកូល ចន។ ជុងហ្គុក បង្វែរចង្កូតឡានចូលចតត្រង់កន្លែងដើមរួចក៏ពន្លត់ម៉ាស៊ីនឡានងាកទៅសម្លឹងប្រពន្ធកូនដែលអង្គុយខាងស្ដាំដៃខ្លួនក៏ឃើញថាទាំងប៉ាទាំងកូនលង់លក់បាត់ទៅហើយ ព្រោះនេះក៏ជិតយប់ទៅហើយដែរតាំងពីឈ្លោះគ្នានៅឃ្លាំងទម្រាំត្រូវរូវគ្នាវិញ នៅជិះឡានទៅរកអីញ៊ាំទៀតទើបបានមកដល់ផ្ទះទាំងហត់នឿយបែបនេះ។

អ្នកបម្រើនៅខាងក្នុងនាំគ្នាចេញមកទទួលបន្ទាប់ពីបានឃើញឡានចៅហ្វាយបរចូលមកក្នុងរួចក៏នាំគ្នាមកឈរជិតៗក្រែងល៎ចៅហ្វាយរបស់ពួកគេមានអីចង់ប្រើ។ ជុងហ្គុក ដើរទៅទ្វារម្ខាងទៀតនៃឡានលើកបីកូនប្រុសឡើងចេញពីប្រពន្ធរួចហុចកូនទៅឲ្យអ្នកបម្រើអោបដោយដាក់ចង្ការបស់កូនទ្រនឹងស្មាគេ។ បន្ទាប់ពីឲ្យ ជេហ្យុន ទៅអ្នកបម្រើហើយនាយក៏លូនចូលទៅបី ថេយ៉ុង ចេញម្ដងទើបនាំគ្នាឡើងទៅខាងលើបន្ទប់សម្រាក។

_ក្រាក

ជុងហ្គុក បីរាងតូចយកមកដាក់លើពូករួចក៏បែរក្រោយទៅទទួលកូនប្រុសពីដៃអ្នកបម្រើយកគេមកដាក់ឲ្យគេងក្បែរប៉ាតូចរបស់គេរួច ទើបនាយទាញភួយយកមកដណ្ដប់ឲ្យប្រពន្ធកូន។

« នាងទៅវិញចុះ »

« ចាស៎លោកប្រុស » នាងជាអ្នកបម្រើក៏ត្រឡប់ទៅវិញតាមការបញ្ជា។

« ស្អែកនេះដល់ថ្ងៃកំណើត ជេហ្យុន ហើយ!! នេះទើបតែម៉ោង 6 ជាងប៉ុណ្ណោះទៅរៀបចំទុកឲ្យហើយសិនក៏មិនអីដែរ » ភ្លេចៗខ្លួនស្អែកនេះដល់ថ្ងៃកំណើតកូនប្រុសរបស់ខ្លួនទៀតហើយ។ ជុងហ្គុក ងាកសម្លឹងរកនាឡិកាភ្ជួរលើជញ្ជាំងក៏ឃើញថាទើបតែម៉ោង 6 ជាងប៉ុណ្ណោះស្មាលនេះគ្មាននរណាគេទាន់គេងនោះទេទើបនាយត្រូវរកអ្វីមករៀបចំទុកឲ្យហើយដូចជាធ្វើសំបុត្រអញ្ជើញភ្ញៀវរកមើលការរៀបចំតុបតែងផ្សេងៗជាច្រើនទៀតអីបែបហ្នឹង!!

ជុងហ្គុក ដើរចូលទៅរកតុធ្វើការរបស់នាយដែលមាននៅក្នុងបន្ទប់ស្រាប់បើក laptop ឡើងចុចទំនាក់ទំនងទៅកាន់មិត្តរបស់នាយក៏ដូចជាអ្នករួមការងារបុគ្គលិកផ្សេងៗទៀតដើម្បីឲ្យពួកគេជួយរៀបចំ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now