អៀន
Appearance
( ន. ) ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារ កាលណាចេញមកតាមឧច្ចារមគ្គ បណ្តាលឲ្យរមាស់ឆៀបៗរឿយៗ : កើតអៀន, អៀនចេញ ។ pinworm, oxyure បរាសិតណេម៉ាតូដ (nématodes) មានប្រវែងពី ៤-៩ មីល្លីម៉ែត្រ ជាបរាសិតនៅក្នុងពោះវៀន ជាពិសេស វាស្ថិតនៅចុងពោះវៀន និងទ្វារធំ បង្កឱ្យរមាស់។ ឧ. ក្មេងកើតអៀនច្រើនរមាស់ទ្វារធំនៅពេលយប់។
( កិ. ) នឹកខ្មាសរួញចិត្តគំនិត ឬនឹកខ្មាសខ្មូរមុខ, រួញខ្លួន : អៀនមិនហ៊ានចេញពីក្នុងផ្ទះ ។ ប្រើជា ន. ឬ គុ. ក៏បាន : មានអៀន; មនុស្សអៀនច្រើន ។ អៀនខ្មាស អៀនផងខ្មាសផង ។ អៀនខ្លួន អៀនរឹងខ្លួន, នឹករឹងខ្លួន ។ អៀនបាប អៀនចំពោះបាប គឺរួញចិត្តគំនិតមិនហ៊ានធ្វើបាប ។ អៀនអន់ អៀននឹកអន់ចិត្ត, អៀននឹកតូចចិត្ត ។