Jump to content

ទា

ពីWiktionary

( ន. ) ឈ្មោះ​សត្វ​ស្លាប​ស្រុក​ពួក​មួយ មាន​ម្រាម​ជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែ​មាន​រូប​ធំ​ជាង​ប្រវឹក ។ ដំណើរ​ទា ដំណើរ​អ៊‌ីកអ៊ាក​តិញតុញ​ស្រដៀង​នឹង​ទា​ដើរ ។ ទា​កាប៉ា ឈ្មោះ​ទា​មួយ​ប្រភេទ រូប​ខ្ពស់​ជាង​ទា​ធម្មតា, នៅ​ត្រង់​ក្បាល​មាន​ពក​ជា​សិរ​ទាប សម្បុរ​ក្រហម សណ្ឋាន​ស្រដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ, ចេះ​ហើរ​បាន​ប្រហែល​នឹង​មាន់​ស្រុក ។ ទា​ព្រៃ ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រភេទ​រូប​ដូច​ទា តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក ។