Jump to content

វត្តព្រះកែវ

ពីវិគីភីឌា

ព្រះវិហារ ព្រះកែវ

​​
ព្រះវិហារ ព្រះកែវ នា ប្រទេសថៃ
ឈ្មោះផ្លូវការណ៍ ព្រះវិហារ ព្រះកែវ
ស្ថាប័ត្យកម្ម
ព្រះវិហារ កសាងដោយព្រះបាទ រាមាទី១ (១៧៨២)
សាងសង់ឡើងវិញ
ឈ្មោះផ្សេងទៀត វត្តព្រះស្រីរតនសាស្ដារាម

ទីក្រុងទេពមហានគរ នៃ ប្រទេសថៃ មានវត្តពិសិដ្ឋមួយស្ថិតចំណុះក្នុងព្រះបរមមហារាជវាំងនោះមានឈ្មោះថា វត្តព្រះស្រីរតនសាស្ដារាម (ព្រះឝ្រីរតនឝាស្ដារាម) [ ថៃ. วัดพระศรีรัตนศาสดาราม] ឬប្រជាជនទូទៅនិយមហៅថាវត្តព្រះកែវ។ វត្តនេះមានរូបរាងសណ្ឋានទៅនឹងវត្តព្រះឧបោសថរតនារាម ឬ វត្តព្រះកែវមរកត នៃ ព្រះបរមរាជវាំងចតុម្មុខមង្គល នៃនគរខ្មែរយើងដែរ។

វត្តព្រះស្រីរតនសាស្ដារាមនេះ គឺជាស្ថានទីស័ក្ដិសិទ្ធិដ៏សំខាន់មួយនៃនគរថៃ និងក៏ជាទីទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរបរទេសផងដែរ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

វត្តព្រះកែវនៃនគរថៃនេះ ត្រូវបាន ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ បរមបឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រីថៃ ប្រោសឲ្យសាងឡើងកាលគ្រាគ.ស.១៧៨២ ដោយមានព្រះរាជបំណងដើម្បីធ្វើជាទីតាំងតម្កល់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ ឬព្រះកែវមរកតនោះឯង។ វត្តព្រះស្រីរតនសាស្ដារាមនេះជាវត្តដែលមិនមានព្រះសង្ឃចាំវស្សាទេ ពោលគឺមានតែទីពុទ្ធាវាស ដោយមិនមានសង្ឃាវាសទេ។

បរិវេណ

[កែប្រែ]

បរិវេណនៃវត្តមានទំហំធំប្រមាណដោយបែងចែកជាសង្កាត់ៗ យ៉ាងហោចណាស់ចំនួនបីដែរ នោះគឺ៖ ក្រុមព្រះឧបោសថ, ក្រុមដ្ឋានពៃទី និងក្រុមអាគារប្រកប

ក្រុមព្រះឧបោសថ គឺជាក្រុមដែលមានភាពសំខាន់បំផុត ដោយហេតុមានព្រះឧបោសថជាអាគារប្រធានសម្រាប់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ និងជុំវិញអមដោយអាគារមួយចំនួនទៀតដូចជាសាលារាយ, ព្រះពោធិ៍ធាតុពិមាន, ហោរាជពង្សានុសរណ៍, ហោរាជករមានុសរណ៍, ហោរគាំង និងហោព្រះគន្ធាររាស្ដ្រ ជាដើម។

ព្រះឧបោសថ

[កែប្រែ]

បើនិយាយអំពីព្រះឧបោសថវិញ មានទីតាំងនៅចំកណ្ដាលនៃបរិវេណវត្តទាំងមូល អមដោយកំពែងកែវ និងមានស៊ុមប្រតិស្ឋានសេមារួម៨ស៊ុម។ ព្រះឧបោសថនេះប្រើវេលានៃការសាងសង់ចំនួន៣ឆ្នាំ ដោយសូរេចបរិបូរណ៍នៅគ្រាគ.ស.១៧៨៥។

នៅខាងក្នុងព្រះឧបោសថមានការរៀបចំតុបតែងយ៉ាងវិចិត្រ ដោយមានគំនូរបូរាណតាំងពីពិតានរហូតដល់ផ្ទៃខាងក្រោម។ នៅចំចំណុចកណ្ដាលនៃព្រះឧបោសថមានប្រតិស្ឋានព្រះកែវមរកតក្នុងបុស្បុកមាសអមប្រកបដោយព្រះពុទ្ធរូបសំខាន់ៗជាច្រើនអង្គទៀត។

ក្រៅពីបានប្រើប្រាស់គ្រាព្រះចៅផែនដីសៀមរាមាទី៩ទ្រង់សាងព្រះផ្នួសនៅទីនោះ ព្រះឧបោសថនេះត្រូវបានប្រើប្រាស់សម្រាប់ព្រះរាជពិធីសំខាន់ៗទៀតសម្រាប់ព្រះមហាក្សត្រិយ៍ និងព្រះបរមរាជវង្សានុវង្សថៃ។ សម្រាប់ជាទីប្រារព្ធព្រះរាជពិធីសំខាន់ៗខាងសាសនានៃព្រះនគរ ដូចជាការដេញប្រយោគសម្រាប់បព្វជិត, ការដំឡើងព្រះយសបព្វជិត រហូតដល់ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជ ជាដើម។ល។

វត្តព្រះកែវទំនាក់ទំនងនិងវប្បធម៌ខ្មែរ

[កែប្រែ]

ប្រាសាទអង្គរវត្តខ្នាតតូចនៅវត្តព្រះកែវ

ទិដ្ឋភាពប្រាសាទអង្គរវត្តនៅវត្តព្រះកែវនាក្រុងមហានរគ ប្រទេសថៃ

ប្រសិនបើយើងមិននិយាយដល់រឿងព្រះកែវមរកតនោះទេ វត្តព្រះស្រីរតនសាស្ដារាមវត្តព្រះកែវក្រុងទេពមហានគរ (បាងកក) ក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនគរខ្មែរយើងដែរ វាក៏សមហេតុសមផលដែរព្រោះវត្តព្រះកែវដែរនៅឯក្រុងទេពមហានគរក៏រងនូវឥទ្ធិពលខ្មែរខ្លះៗដែរ ប្រសិនបើយើងទៅទស្សនាវត្តព្រះកែវនោះយើងនឹងឃើញផ្ទាល់អំពីអង្គរវត្តខ្មែរខ្នាតតូចដែលត្រូវបានចម្លងទាំងស្រុងដាក់នៅក្នុងវត្តព្រះកែវ ហេតុផលដែលសៀមបានចម្លងប្រាសាទអង្គរវត្តខ្នាតតូចនោះគឺ រម្លឹក​ដល់​គ្រា ​នគរ​ខ្មែរ​កំពុងចុះ​ខ្សោយ​ ហើយ​សៀម​បាន​គ្រប់គ្រង​កាល​ពី​ឆ្នាំ​១៨៦០ ​ដោយសេចក្តីស្ងប់​ស្ងែង​និង​ពេញព្រះរាជហឫទ័យយ៉ាង​ខ្លាំងចំពោះបុរាណស្ថាន និងស្ថាបត្យកម្មខ្មែរ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ ​របស់​សៀម​ធ្លាប់​បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល, ជុំជាតិ វិជ្ជា ចេញដំណើរ​ទៅ​ជ្រើសរើសប្រាសាទណាមួយ​វិសេសវិសាល​​ អាចនឹងរើ​ យកមកក្រុងទេពបុរី​បាន​ដើម្បីទុកជាកិត្តិយសម្រាប់​រជ្ជកាល​ព្រះអង្គ ដែលបាន​​ត្រួតត្រា​នគរខ្មែរ​។

បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួន​មនុស្ស​២០០០​នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់ ដែលមាន​កំហឹង​ជាមួយពួកបំផ្លាញប្រាសាទខ្មែរចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្ស​ពួកជា​ច្រើន​ទៀតដែលដឹកនាំការគាស់ថ្មប្រាសាទស្លាប់គ្មានសល់។ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតម្រិៈថាប្រាសាទធំៗទាំងឡាយដែលព្រះរាជាខ្មែរតាំងពីសម័យបុរាណ​បាន កសាងទុកជាកិត្តិយសក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់មិនអាចដឹកជញ្ជូនមកបាងកកដោយងាយស្រួលដែរ។ ព្រះអង្គក៏បោះបង់គំនិតយកប្រាសាទពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុន​ព្រះអង្គ​សោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជាឲ្យស្ថាបត្យករ​របស់​ព្រះអង្គមកគូរ​រូបប្រាសាទ​អង្គរវត្ត​ហើយ​ទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ។

ស្ថាបត្យករ​រូបនេះចេញដំណើរពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកក​វិញនៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។ ប្រាសាទអង្គរវត្តចម្លង​ត្រូវបានសង់រួចរាល់នៅក្នុងរជ្ជកាល​ព្រះចៅ​ចុល្លាឡុងកន រាមាទី៥ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២ ដូច្នេះ​ទើប​គេ​ឃើញ​មាន​ប្រាសាទ​អង្គរ​វត្ត​តូច​មួយ​ក្នុង​រាជវាំង​ថៃ​នា​ក្រុង​បាងកក​រហូត​ដល់​សព្វថ្ងៃ[]​៕

[]

សូមមើលផងដែរ

[កែប្រែ]

វត្តអរុណ

ប៉ាណរវដ្ឋ កិតតិករចម្រើន

ប៉ែន សុវណ្ណ

ប៉េកាំង

ភពអង្គារ

  1. {{cite web}}: Empty citation (help)
  2. https://sopheak.wordpress.com/