នគរគ័រខាងកើត
Appearance
នគរគ័រខាងកើត 東虢國/东虢国
| |
---|---|
១០៤៦ ម.គ.–៧៦៧ ម.គ. | |
ធានី | ជ្អ្ហឺកទី (制地) |
ប្រវត្តិសាស្រ្ត | |
▪ Established | ១០៤៦ ម.គ. |
▪ Disestablished | ៧៦៧ ម.គ. |
នគរគ័រខាងកើត រឺ ទុងគួ (ចិនសម័យ: 东虢国; ចិនបុរាណ: 東虢國; ភិងអ៊ិង: Dōng Guó Guó) គឺជានគរចំណុះចិនសំខាន់មួយក្នុងដើមសម័យនៃរាជវង្សចូវខាងលិច (១០៤៦-៧៧០ម.គ.)។
បន្ទាប់ពីស្ដេចចូវអ៊ូ បានកម្ទេចរាជវង្សសាងនៅឆ្នាំ១០៤៦ម.គ. ព្រះបិតុលារបស់ព្រះអង្គទាំងពីរអង្គបានទទួលការព្រះរាជទានដីពីបិតារបស់ស្ដេចអ៊ូ ស្ដេចចូវវ៉ឹន។ ដីនោះ ត្រូវបានគេស្គាល់ថានគរគ័រខាងលិចស្ថិតនៅយុងទី និងមួយទៀត នគរគ័រខាងកើត នៅជ្អ្ហឺកទី (សម័យទំនើបទីក្រុងឝ៊ីយ៉ាង ខេត្តហឿណាន)។ នគរទាំងពីរនេះបានផ្ដល់ឱ្យពួកស្ដេចចូវនូវរនាំងការពារទាំងសងខាងនៃទឹកដីរបស់ពួកទ្រង់។
នគរគ័រខាងកើត ស្ទើរតែមិនបានគង់វង្សរហូតដល់សម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ (៧៧០-៤៧៥ម.គ.)ទាល់តែសោះ។ នគរនេះត្រូវបានកម្ទេចដោយនគរចឹងនៅឆ្នាំ៧៦៧ម.គ.។[១]
ឯកសារយោង
[កែប្រែ]
|
អត្ថបទនេះទាក់ទងនឹងប្រវត្តិសាស្ត្រចិនគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |