Jump to content

ឆាដ

ពីវិគីភីឌា
សាធារណរដ្ឋឆាដ
جمهورية تشاد (ភាសាអារ៉ាប់)
République du Tchad (ភាសាបារាំង)
ទង់ជាតិ ឆាដ
ទង់ជាតិ
វរលញ្ឆករឆាដ
វរលញ្ឆករ
បាវចនា
"Unité, Travail, Progrès" (បារាំង)
"الاتحاد، العمل، التقدم" (អារ៉ាប់)
"ឯកភាព ការងារ វឌ្ឍនភាព"
ភ្លេងជាតិ
La Tchadienne (បារាំង)
نشيد تشاد الوطني (អារ៉ាប់)
("ចម្រៀងឆាដ")
ទីតាំងប្រទេសឆាដ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសឆាដ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
អ៊ិនចាមេណា
12°06′N 16°02′E / 12.100°N 16.033°E / 12.100; 16.033
ភាសាផ្លូវការភាសាអារ៉ាប់
ភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០០៩[])
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋក្រោមអំណាចយោធា[]
មហាម៉ាត់ ដេប៊ី
សាលេ កិបសាបូ
ជីម៉ាឌូម ទីរ៉ៃណា
នីតិបញ្ញត្តិគ្មាន (រដ្ឋបាលអន្តរកាល)[]
ទទួលឯករាជ្យ
- ឯករាជ្យពីបារាំង
១១ សីហា ១៩៦០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,២៨៤,០០០ គ.ម []  (ទី២០)
- ផ្ទៃទឹក (%)
១.៩
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
១៦,២៤៤,៥១៣[] (ទី៧០)
- ជំរឿន (ឆ្នាំ ២០០៩)
១១,០៣៩,៨៧៣[]
៨.៦ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៣០ ពាន់លានដុល្លារ[] (ទី១២៣)
- ក្នុងម្នាក់
២,៤២៨ ដុល្លារ[] (ទី១៦៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១១ ពាន់លានដុល្លារ[] (ទី១៣០)
- ក្នុងម្នាក់
៨៩០ ដុល្លារ[] (ទី១៥១)
ជីនី (២០១១)៤៣.៣[]
មធ្យម
HDI (២០១៩)decrease ០.៣៩៨[]
ទាប · ទី១៨៧
រូបិយវត្ថុហ្វ្រង់អាហ្វ្រិកកណ្តាល (XAF)
ល្វែងម៉ោងUTC (WAT)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ ២៣៥
ដែនកម្រិតខ្ពស់.td

ប្រទេសឆាដ (ភាសាអារ៉ាប់៖ تشاد‎, ភាសាបារាំង៖ Tchad) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឆាដ (អារ៉ាប់៖ جمهورية تْشَاد, បារាំង៖ République du Tchad) គឺជា​ប្រទេសមួយស្ថិតនៅចំចំណុចកណ្តាលនៃតំបន់អាហ្វ្រិក​ខាងជើង និងកណ្តាល។ ប្រទេសឆាដមានព្រំដែនជាប់នឹងប្រទេសលីប៊ីនៅភាគខាងជើង ប្រទេសស៊ូដង់នៅភាគខាងកើត សាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅភាគខាងត្បូង ប្រទេសកាមេរូននៅភាគខាងត្បូង-ជើង ប្រទេសនីហ្សេរីយ៉ានៅភាគនិរតី (បឹងឆាដ) និងប្រទេសនីហ្សេនៅភាគខាងលិច។ វាមានប្រជាជនរស់នៅសរុបចំនួន ១៦ លាននាក់ដែលក្នុងនោះ ១.៦ លាននាក់មានទីលំនៅស្ថិតនៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះ អ៊ិនចាមេណា

ប្រទេសឆាដត្រូវបានគេបែងចែកជាតំបន់ភូមិសាស្ត្រធំៗចំនួនបីមាន៖ តំបន់វាលខ្សាច់នៅភាគខាងជើង តំបន់ស្ងួតហែងហៅសាហែលនៅភាគកណ្តាល និងតំបន់សម្បូរជីជាតិហៅស៊ូដង់សាវ៉ាណានៅភាគខាងត្បូង។ បឹងឆាដគឺជាតំបន់ដីសើមធំជាងគេទីពីរនៅទ្វីបអាហ្វ្រិក។ ភាសាផ្លូវការរបស់ឆាដគឺភាសាអារ៉ាប់ និងបារាំង។ វាជាទីកន្លែងកំណើតនៃក្រុមជនជាតិ និងក្រុមភាសាជាង ២០០ ក្រុមផ្សេងៗគ្នា។ សាសនាឥស្លាម (៥៥.១%) និងសាសនាគ្រិស្ត (៤១.១%) គឺជាសាសនាដ៏និយមបំផុតក្នុងប្រទេសឆាដ។[][១០]

ចាប់ផ្តើមដំបូងនៅសហវត្សទី៧ មុនគ.ស មនុស្សជាច្រើនបានផ្លាស់ប្តូរទីលំនៅចូលទៅក្នុងតំបន់អាងទឹកឆាដ។ នៅចុងសហសវត្សទីមួយនៃគ.ស. រដ្ឋនិងអាណាចក្រមួយចំនួនបានលេចឡើង និងដួលរលំទៅវិញនៅក្នុងតំបន់សាហែលនៃប្រទសឆាដសព្វថ្ងៃដោយរដ្ឋនីមួយៗច្រើនផ្តោតលើការគ្រប់គ្រងផ្លូវពាណិជ្ជកម្មឆ្លងមហាវាលខ្សាច់សាហារ៉ា។ ប្រទេសបារាំងបានចូលកាន់កាប់ទឹកដីនេះនៅក្នុងឆ្នាំ១៩២០ ហើយបានកាត់បញ្ចូលវាជាផ្នែកមួយនៃទឹកដីអាហ្វ្រិក-អេក្វាទ័របារាំង។ នៅអំឡុងឆ្នាំ១៩៦០ ឆាដបានទទួលឯករាជ្យក្រោមការដឹកនាំរបស់លោកហ្វ្រង់ស័រ ថមបាល់បេ។ ការមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកនៅភាគខាងជើងដោយប្រជាជនមូស្លីមបាននាំឱ្យផ្ទុះនូវសង្រ្គាមស៊ីវិលដ៏យូរអង្វែងមួយនៅក្នុងឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៧៩ ពួកឧទ្ទាមបានដណ្តើមយករដ្ឋធានី និងបញ្ចប់នូវអនុត្តរភាពរបស់ក្រុមបក្សពួកភាគខាងត្បូង។ បន្ទាប់មក មេ​បញ្ជាការនៃក្រុម​ឧទ្ទាមដែលទើបដណ្តើមអំណាចបានក៏ចាប់ផ្តើមឈ្លោះប្រយុទ្ធ​ប្រឆាំងនឹងគ្នា​រហូត​ដល់​លោកហ៊ីសេនេ ហាប្រេបាន​កម្ចាត់​រាល់គូប្រឆាំង​របស់​លោកអស់។ ជម្លោះឆាដ–លីប៊ីបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៧៨ ដោយមានការលុកលុយពីភាគីលីប៊ីហើយវាបានបញ្ចប់នៅក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីសំណាក់យោធាបារាំង។ លោកហ៊ីសេនេ ហាប្រេត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងឆ្នាំ១៩៩០ ដោយលោកឧត្តមសេនីយ៍អ៊ីឌ្រីស ដេប៊ី។ ដោយមានការគាំទ្រពីបារាំង ទំនើបកម្មនៃកងទ័ពជាតិឆាដត្រូវបានចាប់ផ្តើមឡើងនៅអំឡុងឆ្នាំ១៩៩១។ ចាប់ពីឆ្នាំ២០០៣ មកវិបត្តិដារហ្វួរក្នុងប្រទេសស៊ូដង់បានរីករាលដាលចូលព្រំដែនឆាដដែលជាហេតុនាំឱ្យប្រទេសនេះកើតមានអស្ថិរភាពសន្តិសុខ និងនយោបាយ។ ខណៈខ្លួនជាប្រទេសក្រីក្រស្រាប់ទៅហើយ ឆាដនិងប្រជាជនខ្លួនត្រូវបង្ខំចិត្តតស៊ូបន្ថែមទៀតដើម្បីជួយទទួលផ្គត់ផ្គង់ជនភៀសខ្លួនពីប្រទេសស៊ូដង់ប្រមាណរាប់សែននាក់មករស់នៅក្នុងនិងជុំវិញជំរុំនានានៅភាគខាងកើតប្រទេស។

ភាពវឹកវរនិងចលាចលបានគ្រប់ដណ្តប់លើប្រវត្តិសាស្ត្រសហសម័យរបស់ឆាដហើយជាលទ្ធផល ឆាដបានក្លាយជាប្រទេសក្រីក្រនិងពុករលួយបំផុតនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៣ ប្រេងឆៅបានក្លាយជាប្រភពចម្បងនៃផលិតផលនាំចេញរបស់ប្រទេសនេះ។ ប្រទេសឆាដមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតដោយមានករណីរំលោភបំពានកើតឡើងជាញឹកញាប់ដូចជា ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការកំណត់កម្រិតសេរីភាពស៊ីវិលដោយកងកម្លាំងសន្តិសុខនិងកងយោធាប្រដាប់អាវុធជាដើម។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "(បារាំង) Analyse Thematique des Resultats Definitifs Etat et Structures de la Population". Institut National de la Statistique, des Études Économiques et Démographiques du Tchad. Archived from the original on 28 ធ្នូ 2019. Retrieved 8 ធ្នូ 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. ២,០ ២,១ "Religions in Chad | PEW-GRF". Archived from the original on 2022-10-08. Retrieved 2022-12-28.
  3. ៣,០ ៣,១ Ramadane, Mahamat (2 October 2022). "Junta set to stay in power after Chad delays elections by two years". Reuters. https://www.reuters.com/world/africa/junta-set-stay-power-after-chad-delays-elections-by-two-years-2022-10-02/. 
  4. "Le TCHAD en bref" (in បារាំង). INSEED. 22 July 2013. Archived from the original on 22 ធ្នូ 2015. Retrieved 8 ធ្នូ 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. (បារាំង) Projections demographiques 2009–2050 Tome 1: Niveau national (Report). INSEED. July 2014. p. 7. បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ 2015-12-22. https://web.archive.org/web/20151222154146/http://www.inseedtchad.com/IMG/pdf/projections_demographiques_nationales.pdf។ បានយកមក 8 ធ្នូ 2021. 
  6. (បារាំង) DEUXIEME RECENSEMENT GENERAL DE LA POPULATION ET DE L'HABITAT (RGPH2, 2009): RESULTATS GLOBAUX DEFINITIFS (Report). INSEED. March 2012. p. 7. បានដាក់ទុកឯកសារ ពី[២] នៅថ្ងៃ 2015-09-24. https://web.archive.org/web/20150924035230/http://www.inseedtchad.com/IMG/pdf/rapport_resultats_definitifs_rapport.pdf។ បានយកមក 8 ធ្នូ 2021. 
  7. ៧,០ ៧,១ ៧,២ ៧,៣ "(អង់គ្លេស) ឆាដ". មូលនិធិរូបិយវត្ថុអន្តរជាតិ.
  8. "Gini Index". World Bank. Retrieved 8 ធ្នូ 2021.
  9. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 8 ធ្នូ 2021. 
  10. "Enquête Démographique et de Santé 1996–1997" (PDF). Archived (PDF) from the original on 2022-10-09.