ចក្រភពអូទ្រីស-ហុងគ្រី
ចក្រភពអូទ្រីស-ហុងគ្រី Österreichisch-Ungarische Monarchie (អាល្លឺម៉ង់) Osztrák–Magyar Monarchia (ហុងគ្រី) | |||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៦៧–១៩១៨ | |||||||||||||||||||||||||||||
បាវចនា Indivisibiliter ac inseparabiliter ("មិនអាចបំបែក និងចែកបាន") | |||||||||||||||||||||||||||||
ទឹកដីអូទ្រីស-ហុងគ្រីនៅឆ្នាំ១៩១៤ | |||||||||||||||||||||||||||||
រាជធានី | វីយែន[១] (អូទ្រីស) ប៊ុយដាប៉ែស (ហុងគ្រី) | ||||||||||||||||||||||||||||
ទីក្រុងធំបំផុត | វីយែន | ||||||||||||||||||||||||||||
ភាសាផ្លូវការ |
ភាសានិយាយផ្សេងទៀត៖ ឆែក ប៉ូឡូញ រូទែន រូម៉ានី សែប៊ី ស្លូវ៉ាក ស្លូវេន អ៊ីតាលី រ៉ូម៉ានីកណ្ដាល យីឌីស[៣] និងភាសាផ្សេងៗទៀត | ||||||||||||||||||||||||||||
សាសនា | ជំរឿនឆ្នាំ១៩១០[៤] ៧៦.៦% កាតូលិក (រួមមាន៖ ៦៤–៦៦% ឡាទីន និង ១០–១២% កាតូលិកបូព៌ា) ៨.៩% ប្រូតេស្តង់ លូធែ កំណែទម្រង់ជាដើម ៨.៧% អូស្សូដក់ខាងកើត ៤.៤% ជ្វីហ្វសាសនា ១.៣% ឥស្លាមសាសនា | ||||||||||||||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យក្បាលពីរអាស្រ័យរដ្ឋធម្មនុញ្ញ | ||||||||||||||||||||||||||||
ក្សត្រ-ចក្រពត្តិ | |||||||||||||||||||||||||||||
▪ ១៨៦៧–១៩១៦ | ហ្វ្រង់ស្វ័រ ហ្សូសែហ្វទី១ | ||||||||||||||||||||||||||||
▪ ១៩១៦–១៩១៨ | ឆាលទី១ និងទី៤ | ||||||||||||||||||||||||||||
ប្រធានរដ្ឋមន្ត្រីអូទ្រីស | |||||||||||||||||||||||||||||
▪ ១៨៦៧ (ដំបូង) | ហ្វ្រីឌ្រិច ហ៊្វែរឌីណង់ វ៉ន ប៊ូស្តិ៍ | ||||||||||||||||||||||||||||
▪ ១៩១៨ (ក្រោយ) | ហែនរិច ឡាមអាស | ||||||||||||||||||||||||||||
នាយករដ្ឋមន្ត្រីហុងគ្រី | |||||||||||||||||||||||||||||
▪ ១៨៦៧–១៨៧១ (ដំបូង) | គីយូឡា អង់ដ្រាស៊ី | ||||||||||||||||||||||||||||
▪ ១៩១៨ (ក្រោយ) | យ៉ាណូស ហាឌីក | ||||||||||||||||||||||||||||
នីតិបញ្ញត្តិ | អង្គនីតិបញ្ញត្តិចំនួនពីរ | ||||||||||||||||||||||||||||
ហេរិនហោស សភាតំណាងរាស្ត្រ | |||||||||||||||||||||||||||||
មហទ្ធនសភា សភាតំណាងរាស្ត្រ | |||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី • សង្គ្រាមលោកលើកទី១ | ||||||||||||||||||||||||||||
៣០ មីនា ១៨៦៧ | |||||||||||||||||||||||||||||
៧ តុលា ១៨៧៩ | |||||||||||||||||||||||||||||
៦ តុលា ១៩០៨ | |||||||||||||||||||||||||||||
២៨ មិថុនា ១៩១៤ | |||||||||||||||||||||||||||||
២៨ កក្កដា ១៩១៤ | |||||||||||||||||||||||||||||
៣១ តុលា ១៩១៨ | |||||||||||||||||||||||||||||
១២ វិច្ឆិកា ១៩១៨ | |||||||||||||||||||||||||||||
៤ មិថុនា ១៩២០ | |||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||
១៩០៥[៥] | ៦២១៥៣៨ គ.ម២ (២៣៩៩៧៧ ម៉ាយ ក.) | ||||||||||||||||||||||||||||
រូបិយវត្ថុ | ហ្វ្លរីន (១៨៦៧–១៨៩២) ក្រូណា (១៨៩២–១៩១៨) | ||||||||||||||||||||||||||||
|
ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអាល្លឺម៉ង់៖ Österreichisch-Ungarische Monarchie) ឬត្រូវបានគេស្គាល់ថា រាជាធិបតេយ្យក្បាលពីរ ឬហៅសាមញ្ញាថា អូទ្រីស-ហុងគ្រី គឺជារដ្ឋមហាអំណាចមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាលនៅរវាងឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩១៨។[៦][៧] ចក្រភពនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក្រោយចប់សង្គ្រាមអូទ្រីស-ព្រុស និងត្រូវបានរំលាយទៅវិញក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់។
អូទ្រីស-ហុងគ្រីត្រូវបានគ្រប់គ្រងដោយរាជវង្សហាបស្បួក និងត្រូវជារដ្ឋពហុជាតិសាសន៍ និងមហាអំណាចមួយនៃទ្វីបអឺរ៉ុបនៅសម័យនោះ។ អូទ្រីស-ហុងគ្រីជាប្រទេសធំបំផុតទីពីរប្រចាំទ្វីបអឺរ៉ុប[ស ១] បន្ទាប់ពីចក្រភពរុស្ស៊ី ដោយមានផ្ទៃដីសរុប ៦២១,៥៣៨ គម២[៥] និងមានប្រជាជនច្រើនជាងគេទីបី (បន្ទាប់ពីរុស្ស៊ី និងចក្រភពអាល្លឺម៉ង់)។ ចក្រភពនេះផងដែរបានស្ថាបនាខ្លួនក្លាយជាអ្នកផលិតឧស្សាហកម្មសំណង់ម៉ាស៊ីនធំជាងគេទីបួននៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។.[៨] លើសពីនេះ អូទ្រីស-ហុងគ្រីជាប្រទេសជាប់ចំណាត់ថ្នាក់ទីបីក្នុងការផលិត និងនាំចេញគ្រឿងឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧស្សាហកម្មអគ្គិសនី និងឧបករណ៍ផលិតថាមពលសម្រាប់រោងចក្រថាមពលផ្សេងៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអាល្លឺម៉ង់។[៩]
រាជាធិបតេយ្យក្បាលពីរជាស្នូលដឹកនាំរបស់ចក្រភព ដែលត្រូវជាសហភាពពិតរវាងស៊ីសលៃតានី ផ្នែកខាងជើង និងលិចនៃអតីតចក្រភពអូទ្រីស និងព្រះរាជាណាចក្រហុងគ្រី។ ក្រោយកំណែទម្រង់ឆ្នាំ១៨៦៧ រដ្ឋអូទ្រីស និងហុងគ្រីបានក្ដោបរួមបញ្ចូលគ្នាដោយមានអំណាចស្មើៗគ្នា។ រដ្ឋទាំងពីរបានអនុវត្តគោលនយោបាយការបរទេស ការពារជាតិ និងហិរញ្ញវត្ថុរួម ប៉ុន្តែសម្រាប់ស្ថាប័នរដ្ឋាភិបាលវិញគឺត្រូវបានបែងចែករៀងៗខ្លួន។ រដ្ឋទីបីដែលបង្កើតចេញជាសហភាពនេះគឺ ព្រះរាជាណាចក្រក្រូអាស៊ី-ស្លាវូនី ដែលត្រូវជាតំបន់ស្វយ័តមួយស្ថិតក្រោមរាជអំណាចហុងគ្រី តាមរយៈកិច្ចផ្សះផ្សាក្រូអាស៊ី–ហុងគ្រីនៃឆ្នាំ១៨៦៨។ នៅក្រោយឆ្នាំ១៨៧៨ រដ្ឋបូស្នី-អ៊ែរសេកូវីនបានធ្លាក់ក្រោមការគ្រប់គ្រងរួមរបស់អូទ្រីស-ហុងគ្រីទាំងផ្នែកយោធា និងស៊ីវិល[១០] ហើយត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅឆ្នាំ១៩០៨ ដោយទាំងនេះជាកត្ដាចម្បងនាំឱ្យវិបត្តិបូស្នីកើតឡើង។[១១]
អូទ្រីស-ហុងគ្រីជារដ្ឋមួយក្នុងសម្ព័ន្ធភាពមហាអំណាចកណ្តាលនាសង្គ្រាមលោកលើកទី១ ដោយបានផ្ទុះឡើងក្រោយពីខ្លួនបានប្រកាសសង្គ្រាមទៅលើព្រះរាជាណាចក្រស៊ែប៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពនេះត្រូវបានរំលាយជាផ្លូវការបន្ទាប់ពីអាជ្ញាធរយោធាបានចុះហត្ថលេខាលើយុទ្ធសន្តិភាពវីឡាជូស្ទីនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩១៨។ ព្រះរាជាណាចក្រហុងគ្រី និងសាធារណរដ្ឋអូទ្រីសទីមួយត្រូវបានចាត់ទុកជារដ្ឋស្នងតាមច្បាប់។ ចំណែកឯតំបន់ប៉ែកខាងលិច និងខាងត្បូងនៃចក្រភពត្រូវបានបង្កើតចេញជា សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ សាធារណរដ្ឋប៉ូឡូញទីពីរ និងព្រះរាជាណាចក្រយូហ្គោស្លាវី ហើយទឹកដីដែលនៅសល់ទាំងប៉ុន្មានត្រូវបានប្រគល់ទៅឱ្យព្រះរាជាណាចក្ររូម៉ានី និងអ៊ីតាលីនៅក្នុងឆ្នាំ១៩២០។
ឈ្មោះ
[កែប្រែ]ឈ្មោះនៃចក្រភព ជាភាសាផ្លូវការ ដែលត្រូវបានគេទទួលស្គាល់ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន៖
- ភាសាក្រូអាស៊ី៖ Austro-Ugarska
- ភាសាឆែក៖ Rakousko-Uhersko
- ភាសាអាល្លឺម៉ង់៖ Österreich-Ungarn
- ភាសាហុងគ្រី៖ Osztrák–Magyar Monarchia
- ភាសាអ៊ីតាលី៖ Austria-Ungheria
- ភាសាលីទុយអានី៖ Austro-Vengrija
- ភាសាប៉ូឡូញ៖ Austro-Węgry
- ភាសារ៉ូម៉ាំង៖ Austro-Ungaria
- ភាសារូស៊ីន៖ Австро-Магярщина
- ភាសាស៊ែប៊ី៖ Austro-Ugarska/Aycтpo-Угарска
- ភាសាស្លូវាគី៖ Rakúsko-Uhorsko
- ភាសាស្លូវេនី៖ Avstro-Ogrska
- ភាសាអ៊ុយក្រែន៖ Австро-Угорщина
- ភាសាតួកគី៖ Avusturya-Macaristan
ប្រវត្តិសាស្ត្រ
[កែប្រែ]ការបង្កើត
[កែប្រែ]ការចាប់បដិសន្ធិនៃចក្រភពអូទ្រីស-ហុងគ្រី នៅឆ្នាំ១៨៦៧ បានដាក់ចេញនូវរចនាសម្ព័ន្ធនៃចក្រភពរាជានិយមក្បាលពីរ ដើម្បីជំនួសចក្រភពអូទ្រីស ដ៏មានអំណាច បានចាប់ផ្ដើមចុះដុនដាបជាខ្លាំង ទាំងនៅឧបទ្វីបអ៊ីតាលី (ដោយសារសង្គ្រាមអូទ្រីស-សារឌីនី ឆ្នាំ១៨៥៩) និង បណ្ដារដ្ឋនៃសម្ព័ន្ធអាល្លឺម៉ង់ (ទីនោះត្រូវបានជំនួសដោយរាជាណាចក្រព្រុស ជាអ្នកគ្រប់គ្រងលើបណ្ដារដ្ឋនិយាយភាសាអាល្លឺម៉ង់ ដោយសង្គ្រាមអូទ្រីស-ព្រុស ឆ្នាំ១៨៦៦) ។ កត្តាផ្សេងទៀត នៅក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ រួមមានការមិនសប្បាយចិត្តរបស់ហុងគ្រីចំពោះរដ្ឋអំណាចក្រុងវ្យែននៅតែបន្តមាន ហើយនិង ការកើនឡើងនូវស្មារតីជាតិនិយមរបស់ប្រជាជាតិដទៃ នៅលើចក្រភពអូទ្រីស។ ការមិនសប្បាយចិត្តរបស់ហុងគ្រី បានរីកធំឡើងដោយអន្លើ បណ្ដាលមកអំពីការសង្កត់សង្កិនរបស់អូទ្រីស ពីសំណាក់បដិវត្តន៍រំដោះហុងគ្រី (១៨៤៨-១៨៤៩) ដែលមានការគាំទ្រពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់ចក្រភពអូទ្រីស បានរីកធំធាត់អស់ជាច្រើនឆ្នាំ ពីសំណាក់ហុងគ្រី និង មានបុព្វហេតុជាច្រើនទៀត។
នៅក្នុងកិច្ចប្រឹងប្រែងស្ដារការគាំទ្ររាជានិយមឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បានចាប់ផ្ដើមចរចាស្រុះស្រួលគ្នាជាមួយអភិជនហុងគ្រី ដើម្បីធានាបានការគាំទ្រពីពួកគេ។ ដោយឡែក ប្រមុខដឹកនាំជនជាតិហុងគ្រី បានទាមទារ និងទទួលបានការអភិសេកពីព្រះចៅអធិរាជ ក្នុងឋានៈជាព្រះមហាក្សត្រនៃអាណាចក្រហុងគ្រី និង ការបង្កើតសភានៅប៊ុនដាប៉េស្ត ដែលមានអំណាចអនុម័តច្បាប់នៅលើអាណាចក្រហុងគ្រី ដែលនឹងការពារអំណាចរបស់អភិជនហុងគ្រី
កំណត់សម្គាល់
[កែប្រែ]- ↑ ពោលគិតតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ។
ឯកសារយោង
[កែប្រែ]- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedwien-vienna
- ↑ Fisher, Gilman. The Essentials of Geography for School Year 1888–1889, p. 47. New England Publishing Company (Boston), 1888. Retrieved 10 February 2023.
- ↑ "Austria-Races". Ninth edition - Encyclopædia Britannica. Vol. III. p. 118.
- ↑ Geographischer Atlas zur Vaterlandskunde, 1911, Tabelle 3.
- ↑ ៥,០ ៥,១ Cite error: Invalid
<ref>
tag; no text was provided for refs namedah1911
- ↑ McCarthy, Justin (1880). A History of Our Own Times, from 1880 to the Diamond Jubilee. New York, United States of America: Harper & Brothers, Publishers. pp. 475–476. https://books.google.com/books?id=kvYoAAAAYAAJ&q="Great Powers"&pg=PA480.
- ↑ Dallin, David (November 2006). The Rise of Russia in Asia. ល.ស.ប.អ. 978-1-4067-2919-1. https://books.google.com/books?id=Q5nIUd_mlEcC&q="boxer rebellion" "great powers"&pg=PA62.
- ↑ Schulze, Max-Stephan. Engineering and Economic Growth: The Development of Austria–Hungary's Machine-Building Industry in the Late Nineteenth Century, p. 295. Peter Lang (Frankfurt), 1996.
- ↑ Publishers' Association, Booksellers Association of Great Britain and Ireland (1930). The Publisher, Volume 133. p. 355.
- ↑ Minahan, James. Miniature Empires: A Historical Dictionary of the Newly Independent States, p. 48.
- ↑ "Jayne, Kingsley Garland. 4. pp. 279–286.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with non-numeric formatnum arguments
- Pages with reference errors
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អត្ថបទខ្លីមិនពេញលេញ
- ចក្រភពអតីតកាល